សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ និង​ទំនិញ​នានា​កាន់តែ​ពេញ​និយម​ក្នុង​បរិបទ​កូ​វីដ​១៩

2021/04/27 09:59:58 am        152



ភ្នំពេញ ៖ ​ប្រៀបធៀប​ស្ថានភាព​ពីមុន និង​ក្នុង​កំឡុង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ សេវាកម្ម​ដឹក ជញ្ជូន​កាន់តែ មមាញឹក ខ្លាំង និង​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់​តែច្រើន​បើក​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន ​តាមរយៈ​កម្មវិធី អេប (App) ​ដែល​ផ្តល់​នូវ​សេវាកម្ម​ដឹកជញ្ជូន​យ៉ាង​ងាយស្រួល ​និង​ឆាប់រហ័ស​ទាន់​ចិត្ត ក្នុងនោះ ​កត់សម្គាល់​ឃើញថា ​សេវាកម្ម​ដឹកជញ្ជូន​ផ្នែក​ម្ហូបអាហារ​មាន​សន្ទុះ​ច្រើនជាងគេ​។


លោក ប៉ាត់ ចំណាន នាយក​ក្រុមហ៊ុន ស៊ូ​ភើ អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី (Super App Technology plc) បាន​​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ មីនា នេះ​ថា ​ក្រុមហ៊ុន​លោក មាន ផ្តល់​សេវាកម្ម​សំខាន់ៗ​៣ ​ដូចជា ​៖​សេវាកម្ម​តាក់ស៊ី​អេប​ ការផ្ញើទំនិញ ​និង​ផ្សារ​អន​ឡាញ​។ ​លោក ​ទទួលស្គាល់ ថា សេវាកម្ម​ដឹកជញ្ជូន ពិសេស​ផ្នែក​ម្ហូបអាហារ​មានការ​ពេញ​និយម​ក្នុងអំឡុងពេល ​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​ ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ម្ចាស់​អាជីវកម្ម​រក​ចំណូល​ទ្រទ្រង់​អាជីវកម្ម​ពួកគាត់​ឱ្យ​នៅតែ​បន្ត​ដំណើរការបាន​។


លោក ​បន្តថា ក្រោយ​បើក​ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​នូវ​កម្មវិធី​តាម អេប ដើម្បី​បញ្ជា​ទិញ​ទំនិញ​ និង​កក់​ទុក​នូវ​មធ្យោបាយ ​ធ្វើដំណើរ គិត​មកទល់​បច្ចុប្បន្ន​នេះ មាន​អ្នក​ដោ​ន​ឡូត ​និង​ប្រើប្រាស់​ចំនួន​សរុប​ជាង ២​ម៉ឺន​នាក់​ ក្នុងនោះ ​ដៃគូ​សហការ​ជា​ហាង​លក់ទំនិញ​ចំនួន​ជាង ​៣០០​ហាង ​និង​ផ្នែក​ដឹកជញ្ជូន មាន​កង់​បី និង​ម៉ូតូ ​ចំនួន​ជាង ០៣​ពាន់​។


លោក តុ​ប និមល អគ្គនាយក​ក្រុមហ៊ុន ផេស​អេប តិច​ណូ​ឡូ​ជី ខូ​អិ​ល​ធី​ឌី (PassApp Technologies Co.,Ltd) ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​តាម​រយះ​ម៉ូតូ​កង់​បី និង​រថយន្ត​តា​ក់ស៊ី ​បាន​លើកឡើងថា សម្រាប់​ក្រុមហ៊ុន ​លោក​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩ ផ្ទុះឡើង​លក្ខណៈ​សហគមន៍​ មិនថា តែ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ទេ ​ពោលគឺ​គ្រប់​ព្រឹត្តិការណ៍​នាពេល​កន្លងមក ​គឺ​រង​ផល ប៉ះពាល់​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​រហូត​ប្រមាណ ៧០​ភាគរយ​​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm