អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម

2026/06/05 02:50:16 am        70


នគរបាល​អ៊ីស្រាអែលបានឲ្យ​ដឹងនៅ​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា បុរសជនជាតិ​ជ្វីហ្វជ្រុលនិយមរាប់សិបនាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីពួកគេបានលុកលុយ​ផ្ទះរបស់ចៅក្រមមួយ​រូប​របស់​តុលាការកំពូល ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនអ្នកគេចកាតព្វកិច្ច​យោធាពី​សហគមន៍​របស់ពួកគេ។

ការវាយប្រហារនេះផ្តោតលើលោក Noam Sohlberg ដែល​ជាអនុប្រធានតុលាការកំពូល ហើយបានកើតឡើងកាលពី​យប់ថ្ងៃពុធ នៅក្នុងទីតាំង​តាំងទីលំនៅនៃ​ទីក្រុង​ Alon Shvut ក្នុងតំបន់ West Bank ដែលត្រូវបាន​កាន់កាប់ដោយអ៊ីស្រាអែល។

នគរបាល​បានឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយនា​ថ្ងៃព្រហស្បតិ៍នេះ​ថា៖ «ស្នងការនគរបាល លោក​ឧត្តមសេនីយ៍ឯក Daniel Levi ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា នៅឯ​គេហដ្ឋាន​របស់លោក Sohlberg។ សិទ្ធិក្នុងការតវ៉ាមិនត្រូវប្រែក្លាយទៅជាអំពើហិង្សា បង្កការខូចខាត ឬបង្កគ្រោះថ្នាក់ដល់មន្ត្រីសាធារណៈឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ នគរបាល​បានបញ្ជាក់​ថា «ក្រុមបាតុកររាប់សិបនាក់ បានរំខានដល់សន្តិភាព ហើយ​បាន​បំផ្លិច​បំផ្លាញផ្ទះសម្បែង​ និងទ្រព្យសម្បត្តិ» របស់លោក​ Sohlberg។ សេចក្តីថ្លែងការណ៍នេះបានបន្ថែម​ថា «មន្ត្រីនគរបាល​ដែលបានទៅ​ដល់កន្លែងកើតហេតុ បានឃុំខ្លួនជនសង្ស័យរាប់សិបនាក់ ហើយនាំពួកគេទៅ​សួរចម្លើយ»។

គួរបញ្ជាក់​ថា ក្រុមអ្នកតវ៉ាកំពុងធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនថ្មីៗ ចំពោះ​បុរសជនជាតិ​ជ្វីហ្វជ្រុល​និយម​វ័យក្មេង ដែលបានខកខានមិនបានរាយការណ៍ទៅកាន់មជ្ឈមណ្ឌលចុះឈ្មោះចូលបម្រើកងទ័ព បន្ទាប់ពីត្រូវបានកោះហៅឲ្យ​បំពេញកាតព្វកិច្ចយោធា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm