ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី

2026/06/05 02:52:47 am        43


រដ្ឋជាសមាជិករបស់​សហភាព​អឺរ៉ុប (EU) ចំនួន ១១ បានជំរុញឲ្យ​គណៈកម្មការអឺរ៉ុបដាក់កម្រិត និងមានចំណង​ផ្លូវ​ច្បាប់​កាន់តែតឹងរ៉ឹង ចំពោះ​ការ​ផ្ដល់​ទិដ្ឋាការ Schengen សម្រាប់ពលរដ្ឋរុស្ស៊ី ដោយលើកឡើងពីក្ដី​បារម្ភ អំពីសន្តិសុខ និងកម្រិតខ្ពស់នៃការធ្វើដំណើរទេសចរណ៍ជាបន្តបន្ទាប់ ទោះបីជាមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។

នៅក្នុងលិខិតរួមមួយផ្ញើទៅកាន់ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas និងស្នងការទេសន្តរប្រវេសន៍ លោក​ Magnus Brunner រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ ស៊ុយអែត សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ឡាតវី លីទុយអានី ហូឡង់ ន័រវ៉ែស និងអ៊ីស្លង់ បានអំពាវនាវឲ្យ​មានវិធីសាស្រ្តឯកភាព​​គ្នា​បន្ថែមទៀត ចំពោះជនជាតិរុស្ស៊ី។

លិខិតនេះ ដែលត្រូវបានផ្សាយ​ដោយទូរទស្សន៍ប៉ូឡូញ TVP World ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស លោក Radoslaw Sikorski និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ Marcin Kierwinski របស់​ប្រទេស​ប៉ូឡូញ​។

រដ្ឋមន្ត្រីទាំង​នោះ​បានរៀប​រាប់​ថា «នៅក្នុង​ពេល​វេលា​មាន​ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ កម្លាំងរបស់ EU ត្រូវ​ស្ថិតនៅក្នុងឯកភាព» ដោយផ្ដល់​ហេតុផល​ថា វិធីសាស្រ្តរួមមួយ គឺត្រូវការជាចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃគោលនយោបាយការបរទេស និងគោលនយោបាយទណ្ឌកម្មរបស់ប្លុក​។

ប្រទេសទាំងនោះបានឲ្យ​ដឹង​ទៀត​ថា ពួកគេមានក្ដី​បារម្ភ អំពីចំនួនអ្នកទេសចររុស្ស៊ីដែលធ្វើដំណើរទៅកាន់អឺរ៉ុប ខណៈពេលដែលទីក្រុងមូស្គូបន្តសង្គ្រាមរបស់ខ្លួន នៅប្រទេស​អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm