កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”

2026/06/05 02:01:40 pm        163

អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជានៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី “ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)” ដោយសិក្ខាសាលានេះគឺមានរយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ​នៅខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេ​ខាធិកា​រដ្ឋានអាស៊ាន។

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិអគ្គលេខាធិ​ការគណៈកម្មាធិការជាតិប្រវត្តិសាស្រ្តយោធា និងជាប្រធាឧត្តមមន្រ្តីការពារជាតិអាស៊ាននៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា សិក្ខាសាលា​នេះ​ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការឯកភាព​គ្នា បរិយាបន្ន ការគោរពគ្នាទៅវិញទៅមក ភាពបត់បែន និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នាជាដើម។ ​ឯក​ឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងទៀតថា ប្រវត្តិសាស្ត្រយោធា មិនមែនគ្រាន់តែជាកំណត់ត្រានៃសង្គ្រាម និងជម្លោះប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃមេរៀន យុទ្ធសាស្ត្រ និងទស្សនវិស័យ ដែលអាចជួយដល់ការកសាងសន្តិភាព ការទប់ស្កាត់ជម្លោះ និងការពង្រឹងភាពធន់របស់តំបន់ជាដើម។

ឯកឧត្តមបាន​បន្ថែមថា ក្នុងបរិបទសន្តិសុខបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ ការសិក្សាពីប្រវត្តិសាស្ត្រអាចជួយទប់ស្កាត់ការគណនាខុស កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាពក្នុងតំបន់។ អាស៊ានគឺជាគំរូជោគជ័យនៃការប្រែក្លាយពីអតីតកាលដែលពោរពេញដោយបញ្ហាប្រឈម មកជាសហគមន៍ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ AMHIC នឹងដើរតួនាទីជាវេទិកាភ្ជាប់សារមន្ទីរយោធាបណ្ណសារ មជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នប្រវត្តិសាស្ត្រយោធានានាក្នុងអាស៊ាន ដើម្បី​ជំរុញការផ្លាស់ប្តូរវិជ្ជាជីវៈ ការស្រាវជ្រាវរួម ការអភិរក្សបេតិកភណ្ឌយោធា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិក៏បានលើកយកបទពិសោធន៍របស់កម្ពុជា ដែលបានបង្ហាញថា «នយោបាយឈ្នះ ឈ្នះ» ដែលផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ជោគជ័យនៃការសម្រេចបានសន្តិភាព និងការឯកភាពជាតិពេញលេញតាមរយៈការផ្សះផ្សារការកសាងទំនុកចិត្ត និងការធានាសុវត្ថិភាពសម្រាប់គ្រប់ភាគី មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធាដើម្បីកម្ទេចភាគីម្ខាងទៀតនោះទេ។ ក្រៅពីនេះ ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានបង្កើតក្រុមកា​រ​ងារ​ប្រវត្តិសាស្ត្រយោធានៅគ្រប់អង្គភាព ដើម្បីពង្រឹងការយល់ដឹងពីប្រវត្តិសាស្ត្រ និងរក្សាសាមគ្គីភាពជាតិ​ជាដើម។ បន្ថែមពីលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា៖ « ប្រវត្តិសាស្ត្រនៃជម្លោះ​ប្រដាប់អាវុធគឺជាបញ្ហាដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ហើយមិនគួរត្រូវបានបណ្តោយឱ្យកើតមានឡើងទៀតនោះទេ។ ផ្ទុយទៅវិញយើងគួរតែចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពបរិយាបន្ន ទាំងសម្រាប់ប្រវត្តិសាស្ត្របច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានបន្ថែមថា ប្រទេសនីមួយៗគួរតែខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជួយស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកំពុងបន្តកើតមាន ដោយផ្អែកលើច្បាប់អន្តរជាតិ។ នៅក្នុងបរិបទសង្គម និងវប្បធម៌ដ៏ទំនើបជឿនលឿនរបស់យើង យើងគួរតែស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់ និងឆ្លើយតបទៅនឹងការគំរាមកំហែងសហសម័យ ដូចជាគ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង សន្តិសុខសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀតជាដើម។ ជាពិសេស ដើម្បីការពារជាតិរបស់យើង យើងគួរតែផ្តោតលើការកសាងភាពធន់បន្ថែមទៀតនៅក្នុងវិស័យការពារជាតិ តាមរយៈការបង្កើនការចំណាយលើវិស័យការពារជាតិឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុទ្ធសាស្ត្រជាក់ស្តែង ក្នុងគោលបំណងកសាងសហគមន៍មួយដែលមានស្ថិរភាព សន្តិភាព និងវិបុលភាព ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕ អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm