ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែល ឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង កិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានស្រាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឥណ្ឌារវាងសភាទាំងពីរឱ្យកាន់តែប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕



