រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក

2026/06/05 03:42:21 pm        115

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកភាពបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួនជាង ២៨,៧ ប៊ីលានរៀល ក្នុងនោះជាង ៤,៣ ប៊ីលានរៀល ជាភាគហ៊ុនដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់សរុបជាង ២៤,៣ ប៊ីលានរៀល ជាភាគលាភ របស់រដ្ឋ។



ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអបនាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាសប្តាហ៍កន្លងមក, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជម្រាបពី លទ្ធផលសំខាន់ៗដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុង​​ឆ្នាំ២០២៥ ក្នុងនោះជុំវិញការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណជាង ៣០៨ លានម៉ែត្រគូប, ពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង ៣៩៩ គីឡូម៉ែត្រ និងបង្កើនចំនួនអតិថិជនថ្មីបានចំនួនជាង ២៤ ពាន់បណ្តាញ ខណៈអតិថិជនចំណូលទាបមានចំនួនជាង ១ ពាន់បណ្តាញ។

ទាក់ទិននិងចំណូលវិញ, ឯកឧត្តមបន្ថែមឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកស្អាតបានចំនួន ប្រមាណជាង ២៣១ លានម៉ែត្រគូប ដោយប្រមូលចំណូលគិតជាទឹកប្រាក់សរុបបានចំនួនប្រមាណជាង ៣៧៣ ប៊ីលានរៀល បើគិត ចំណេញពិតក្រោយបង់ពន្ធរួចមានទឹកប្រាក់ជិត ៩៥ ប៊ីលានរៀល ក្នុងនោះចំណេញជាមូលដ្ឋានក្នុងមួយភាគហ៊ុន មានទឹកប្រាក់ជាង ១.០៩២ រៀល។

ចំណែកការបែងចែកភាគលាភ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានភាគហ៊ុនិកវត្តមានសរុប ២១៨ រូប គិតជាភាគហ៊ុនមាន ចំនួនជាង ៧៥ លាន ត្រូវប្រមាណជាង ៨៦% នៃចំនួនភាគហ៊ុនធម្មតាសរុប ក្នុងងនោះបានអនុម័តបែងចែកភាគលាភឆ្នាំ២០២៥ ជាសាច់ប្រាក់ចំនួន ២៨,៧ ប៊ីលានរៀល ជូនភាគហ៊ុនិកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនិក នាកាលបរិច្ឆេទកំណត់ទុកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៦ (ដោយទឹកប្រាក់ជាង ៤,៣ ប៊ីលានរៀល ជាភាគលាភដែលត្រូវបែងចែកជូនភាគហ៊ុនិកឯកជន និងទឹកប្រាក់ចំនួន ២៤,៣ ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសំឡេងឆ្នោតគាំទ្រប្រមាណ ជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប)។ ភាគលាភនេះនឹងត្រូវចែកជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់ចំនួន ៣៣០ រៀល/ភាគហ៊ុន។

ក្នុងសន្និបាតនេះដែរ ក៏បានអនុម័តលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូប និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញចំនួន ១ រូប សម្រាប់ឆ្នាំ២០២៦ ដែលមានទឹកប្រាក់សរុបចំនួន ១,១ ប៊ីលានរៀល ដោយសំឡេងឆ្នោតគាំទ្រចំនួនជាង ៧៥ លានសំឡេង ត្រូវជិត ១០០% នៃចំនួនភាគហ៊ុនដែលមានវត្តមានសរុប៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm