គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០

2026/06/05 04:40:30 pm        191

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលការសាទរពីគ្រូបង្វឹកទាំងសងខាង ក្រោយយកឈ្នះក្រុមជម្រើសជាតិប៊ូតង់ ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ក្រោយចប់ការប្រកួត ដែលមានអ្នកចូលទស្សនាផ្ទាល់ជាង ១ម៉ឺននាក់នេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលលើកឡើងថា ទោះមានការដាក់សម្ពាធខ្លះពីគូប្រជែង តែកូនក្រុមពិតជាធ្វើបានល្អ ដែលអាចរកបាន ៤គ្រាប់ បន្ទាប់ពីលោកបានព្យាយាមផ្លាស់ប្ដូរកីឡាករទាំងអស់ តាមលក្ខខណ្ឌកំណត់។ បែបនេះក្ដី ម្ចាស់គ្រាប់បាល់ទី១ ស រតនា ថា ក្រុមនឹងព្យាយាមបន្ថែមទៀត ដើម្បីទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ពិសេសក្នុងជំនួបមិត្តភាពបន្ទាប់ ជាមួយហុងកុង។

ដោយឡែកលោក Chencho Dorji គ្រូបង្វឹកក្រុមជម្រើសជាតិប៊ូតង់ថា ក្រុមគោព្រៃកម្ពុជា ពិតជាធ្វើបានល្អ និងមានការរីកចម្រើនមួយចំនួន។ បែបនេះក្ដី លោកក៏សរសើរកូនក្រុមខ្លួន ដែលធ្វើបានល្អដូចគ្នា ទោះបីមានការប្រមូលផ្ដុំរយៈពេលខ្លីយ៉ាងណាក្ដី។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំង ៤គ្រាប់ លើក្រុមភ្ញៀវប៊ូតង់ គឺរកបានដោយកីឡាករ ៤រូបផ្សេងគ្នា ក្នុងនោះ ៣គ្រាប់ដំបូង សុទ្ធតែកើតឡើងដោយការតែតបញ្ចប់ទី១ ពីកីឡាករ ស រតនា នៅនាទីទី៧, កីឡាករ ឃូលីបាលី អាបឌែល កាឌែរ នៅនាទី៣៨ និងកីឡាករ សុផល ឌីម៉ង់ នៅនាទី៦៩ មុនកីឡាករ ម៉ុន រ៉ាដូ ស៊ុតបន្ថែមគ្រាប់ទី៤ នៅនាទី៨៦។

៥ថ្ងៃក្រោយជំនួបមិត្តភាពនេះ ក្រុមគោព្រៃកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិមួយទៀត ដោយត្រូវជួបក្រុមជម្រើសកោះហុងកុង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដដែល បន្ទាប់ពីជំនួបចុងក្រោយរវាងក្រុមទាំងពីរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីហុងកុង បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១៕អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm