Andrey Rublev៖ ការ​ហាម​មិន​ឲ្យ​អត្ត​ព​លិ​ក​រុស្ស៊ី និង​បេឡា​រុស​ចូលរួម Wimbledon ជា​រឿង​រើសអើង​ជាតិ​សាសន៍​

2022/04/22 09:45:21 pm        282

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី​លំដាប់​លេខ ៨ ពិភពលោក Andrey Rublev បាន​និយាយ​ថា ការហាមឃាត់​មិនឱ្យ​អត្ត​ពលិកម​ក​ពី​រុស្ស៊ី និងបេឡា​រុស​ចូលរួម​ការប្រកួត grand Slam, Wimbledon គឺជា​រៀង​រើសអើង​ជាតិ​សាសន៍​យ៉ាងច្បាស់ និង​មិន​សម​ហេតុផល​។

​​អត្ត​ព​លិ​ក​នៃ​ជាតិ​សាសន៍​ទាំង២ មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួមការ​ប្រកួត​វាយ​កូន​បាល់ Grand Slam, Wimbledon ឡើយ​ដោយសារតែ​សង្គ្រាម​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន​។​ ​Andrey Rublev បាន​និយាយ​ថា ហេតុផល​ដែល​ហាមប្រាម​នេះ​មិន​សម​សោះ ជាក់ស្តែង​វា​ជា​រឿង​រើសអើង​ជាតិ​សាសន៍​យ៉ាង​ច្បាស់​។ នេះ​ជា​សកម្មភាព​មួយ​ដែល​មិនអាច​ទទួលយកបាន ដែលជា​គំរូ​មិនល្អ​នៃ​ភាពស្រស់​បំព្រង​នៃ​កីឡា ការជំរុញឱ្យ​មានការ​ស្អប់​គ្នា បែងចែក​មិន​ដាច់​រវាង​កីឡា និង​នយោបាយ​។ ​ការ​លើក​របស់ Rublev នេះ​បន្ទាប់ពី​គេ​បាន​យកឈ្នះ​កីឡាករ​ឆេ​ក Jiri Lehecka នៅ​ការប្រកួត​ពានរង្វាន់ Serbian Open​។ ​សូមបញ្ជាក់ថា កីឡាករ-កីឡាការិនី​លំដាប់​កំពូល​ជាច្រើន​នាក់​នឹង​អវត្តមាន​ពី​ការ​ប្រកួត Grand Slam, Wimbledon ឆ្នាំនេះ​ដោយសារ​ជាតិ​សាសន៍​របស់​ពួកគេ​រួមមាន​ដូចជា៖ កីឡាករ​លំដាប់​លេខ ២ ពិភពលោក Daniil Medvedev, កីឡា​ករលេខ ៨ Andrey Rublev និង​កីឡា​ករលេខ ២៦ Karen Khachanov ជាដើម​។

​​ចំណែក​ផ្នែក​នារី​រួមមានកីឡាការិនី​លេខ ៤ ពិភពលោក​បេឡា​រុស Aryna Sabalenka, កីឡាការិនី​លេខ ១៥ រុស្ស៊ី Anastasia Pavlyuchenkova និង​កីឡាការិនី​បេឡា​រុស Victoria Azarenka ជាដើម​។ ​​ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៧ ខែមិថុនា​ដល់​ថ្ងៃទី១០ ខែកក្កដា​។ ​​យ៉ាងណាក្តីព្រឹត្តិការណ៍ Grand Slam, French Open ដែល​នឹង​ចាប់ផ្តើម​មុន​នៅ​ខែឧសភា​នោះ មិនមាន​ការហាមឃាត់​លើ​ជាតិ​សាសន៍​ណា​ឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        282
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm