គណៈប្រតិភូរដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍមូលធនមនុស្ស និងសមភាពយេនឌ័រ ក្នុងកិច្ចប្រជុំ AFPPD នៅប្រទេសឡាវ

2026/06/05 06:27:34 pm        115

គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ និង ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាសមាជិកសមាគមសមាជិកសភាប្រជាជន និងការអភិវឌ្ឍ (CAPPD) បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាអនុតំបន់ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្តល់ភាពអង់អាចដល់យុវជន ដើម្បីកំណើនប្រកបដោយបរិយាបន្ន» (Youth Empowerment for Inclusive Growth)។

នៅក្នុងឱកាសនោះ ឯកឧត្តម សេង ញ៉ក់ បានធ្វើបទបង្ហាញស្តីពី “ការអប់រំ ការអភិវឌ្ឍជំនាញ និងដំណាក់កាលនៃការបណ្តុះបណ្តាលសម្រាប់យុវជនដែលទើបបញ្ចប់ការសិក្សាឱ្យទទួលបានការងារ”។ ឯកឧត្តមបានគូសបញ្ជាក់ពីការអនុវត្តគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងទិសដៅយុទ្ធសាស្ត្រក្នុងការជំរុញកម្លាំងពលកម្មនៅកម្ពុជា ដោយក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” បានកំណត់យក “ការអភិវឌ្ឍមូលធនមនុស្ស” ជាមុំអាទិភាពចម្បងបំផុត ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាកម្លាំងពលកម្មឌីជីថល និងមានជំនាញបច្ចេកទេសច្បាស់លាស់ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។

បន្ថែមលើនេះ ឯកឧត្តមបានចែករំលែកពីជោគជ័យនៃ៖ - ការអនុវត្តកម្មវិធី TVET៖ ការពង្រីកកម្មវិធីអប់រំបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យចំណេះទូទៅរបស់រដ្ឋ។

- កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥ លាននាក់។

- ការជំរុញការចូលរួមរបស់ស្ត្រី និងការផ្តល់ឱកាសដល់ក្រុមងាយរងគ្រោះ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ដើម្បីធានាបាននូវការអភិវឌ្ឍជំនាញដោយស្មើភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា AFPPD គឺជាវេទិកាសម្រាប់សមាជិកសភាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍លើបញ្ហាគន្លឹះនានា ដូចជា និន្នាការប្រជាសាស្ត្រ ការអប់រំ និងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកវិធីសាស្ត្រគោលនយោបាយនានា ក្នុងការទាញយកប្រយោជន៍ពីកាលានុវត្តភាពប្រជាសាស្ត្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅទូទាំងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm