ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍៤ មិថុនាសប្ដាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីទទួលបានអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់រួចពីប្រទេសនេះនោះទេ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី Oval ថា ពួកលោកអាចទទួលបានសារធាតុនោះឥឡូវនេះ។ លោកមិនគិតថាពួកគេអាចបញ្ឈប់ពួកលោកបានទេ ប្រសិនបើពួកលោកចង់បាន នោះគ្មានហេតុផលបញ្ឈប់អាមេរិកបានឡើយ។
លោក Trump ក៏បាននិយាយផងដែរថា លោកមិនចង់ជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ទេ។

ប៉ុន្តែលោកបានបន្ថែមថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងមួយ វាអាចទៅរួចដែលលោកទាំងពីរនឹងជួបគ្នា ហើយបានបន្ថែមថា ប្រសិនបើវាកើតឡើងមែន រូបលោកនឹងគោរព។
លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ថា លោក Ayatollah មេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅតែចូលរួមយ៉ាងសកម្មក្នុងការចរចាផ្នែកការទូតជាមួយសហរដ្ឋអាមេរិក ហើយរូបលោកចង់ជួបមេដឹកនាំអ៊ីរ៉ង់រូបនេះ៕
