លោក Zelenskyy ចង់​មានកិច្ចប្រជុំទល់មុខគ្នាជាមួយ​លោក​ Putin ខណៈកិច្ច​ចារចារុស្ស៊ី-អ៊ុយក្រែន ជាប់គាំង​

2026/06/05 11:37:04 pm        44

កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) តាម​រយៈ​លិខិតចំហមួយទៅកាន់មេដឹកនាំរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឲ្យ​មានកិច្ចប្រជុំទល់មុខជាមួយលោក Vladimir Putin ដោយបញ្ជាក់​ថា លោកក៏បានត្រៀមខ្លួនរួចជាស្រេចផង​ដែរ សម្រាប់ «បទឈប់បាញ់ពេញលេញ»។

នេះគឺជាលិខិតមួយក្នុងចំណោមលិខិតមួយចំនួនតូចដែលលោក Zelenskyy បានអំពាវនាវដោយផ្ទាល់ទៅកាន់លោក Putin ចាប់តាំងពីមាន​ការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។

ការចរចា រវាងរុស្ស៊ី និងអ៊ុយក្រែន បានជាប់គាំងអស់រយៈពេលជាច្រើនខែ ខណៈដែលដំណើរការ​ដឹកនាំដោយសហរដ្ឋអាមេរិក នៅតែទៅមុខ​មិនរួច​ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ ការចរចាជុំមុនៗ រវាងភាគីទាំង២ នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) Abu Dhabi (អេមីរ៉ាត​អារ៉ាប់រួម​) និងហ្សឺណែវ (ស្វីស) មិន​អាច​សម្រេចបាននូវវឌ្ឍនភាព​ ជុំ​វិញបញ្ហាសំខាន់ ពាក់​ព័ន្ធ​នឹង​ទឹកដី នៅក្នុងដំណោះស្រាយ​ក្រោយសង្គ្រាមឡើយ​។

នៅក្នុងលិខិតនោះ ដែលត្រូវបានផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានលើកឡើង​ថា៖ «អ៊ុយក្រែនស្នើឲ្យ​បញ្ចប់សង្គ្រាមនេះ តាមរយៈការចូលរួមដោយផ្ទាល់ រវាងពួក​យើង និងរូប​អ្នក។ យើង​កំពុងស្នើឲ្យ​មានកិច្ចប្រជុំមួយ​»។

លោកបានបន្ថែមថា៖ «អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់ពេញលេញ ក្នុងអំឡុង​ពេល​ទាំង​មូល​នៃការចរចា»។ ហើយ​ជាមួយ​គ្នា​នេះ មេដឹកនាំ​អ៊ុយ​ក្រែន​រូប​នេះក៏បានស្នើឲ្យ​មានការដោះដូរអ្នក​ទោសសង្គ្រាម​ (ឈ្លើយសឹក) ទាំងអស់ ដោយបញ្ជាក់​ថា ការ​ធ្វើ​បែប​នេះអាចជា «ការចាប់ផ្តើមដ៏ល្អមួយ ដើម្បីរំលត់ភ្លើង​សង្គ្រាមនេះ​»។

យ៉ាង​ណាក្ដី មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ ពីលោក Putin ដែលកំពុងបញ្ចប់កិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន​បរទេសនៅទីក្រុង Saint Petersburg នៅពេលដែលលិខិតនោះត្រូវបានចេញ​ផ្សាយជាសាធារណៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        7
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        13
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm