លោក Putin នៅ​តែ​បន្ត​​ជំហរតឹងរ៉ឹង លើសង្គ្រាមនៅអ៊ុយក្រែន តែ​ថា គំនិតរបស់លោក Trump អាចនាំមក​នូវ​​សន្តិភាព

2026/06/05 11:52:54 pm        77

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បានបង្ហាញ​ពី​ការ​ប្រកាន់ខ្ជាប់នូវជំហរតឹងរ៉ឹងរបស់លោក ជុំវិញ​សង្គ្រាម នៅប្រទេសអ៊ុយក្រែន ហើយបាននិយាយថា កងទ័ពរបស់លោកកំពុងរុល​ទៅ​មុខ​ជារៀងរាល់ថ្ងៃ នៅសមរភូមិ ប៉ុន្តែលោកក៏បានលើក​ឡើង​ផងដែរថាសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់សន្តិភាព អាចបញ្ចប់ការប្រយុទ្ធគ្នាបាន ប្រសិនបើទីក្រុងគីវត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល។

លោក Putin បានធ្វើការ​អត្ថាធិប្បាយរបស់លោកទៅកាន់និពន្ធ​បណ្ដាញ​សារព័ត៌មាន​បរទេស ក្នុង​នោះ​រួមមាន​ទាំង Reuters ផង​ដែរ​ នៅក្រៅវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញផ្សាយលិខិតចំហមួយទៅកាន់លោក Putin ដែលលោកបានស្នើឲ្យ​មេដឹកនាំទាំង២ ជួបគ្នា ដើម្បីព្រមព្រៀងបញ្ចប់សង្គ្រាម ដោយព្រមានថា បើមិន​ដូច្នោះ​ទេ​ ទីក្រុងគីវ ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធ​។

អ្នកនាំពាក្យរបស់លោក Putin បាននិយាយថា ប្រមុខវិមានក្រឹមឡាំង បានដឹងអំពីសារនេះ ប៉ុន្តែមិនទាន់មានឱកាសពិនិត្យ​ខ្លឹមសាររបស់វាឲ្យ​បានលម្អិតនៅឡើយទេ។ ចំណែក​លោក Trump បានលើក​ឡើង​ថា វានឹងជា​រឿង​ប្រសើរ​ខ្លាំង​ណាស់ ប្រសិនបើមេដឹកនាំទាំង២ ជួបគ្នា។

អំឡុង​ពេល​ថ្លែងពី​អ្វីដែលជាឆ្នាំទី៥ នៃសង្គ្រាម​បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត នៅ​តំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ជាជម្លោះមួយដែលរុស្ស៊ីគិតថា ខ្លួននឹងមាន​ជ័យជម្នះ​យ៉ាងឆាប់រហ័សនោះ​ លោក Putin បាននិយាយថា អំណាចមនុស្ស ធនធានឧស្សាហកម្ម និងឆន្ទៈ គឺនៅខាងរុស្ស៊ី។

យ៉ាង​ណាក្ដី លោក Putin បានប្រាប់ក្រុម​និពន្ធនាយក​របស់​បណ្ដាញ​ព័ត៌មានថា លោកបានសង្កត់ធ្ងន់ទៅកាន់លោក Trump កាល​ពី​ឆ្នាំ២០២៥ ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្គ្រាម តាមរយៈការទូត និងគោរពការសម្របសម្រួល តែមិនបានបញ្ជាក់លម្អិត​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm