អ្នកតាំងលំនៅអ៊ីស្រាអែលកាលពីថ្ងៃពុធបានបំផ្លាញបំពង់ផ្គត់ផ្គង់ទឹកដែលផ្គត់ផ្គង់សហគមន៍កុលសម្ព័ន្ធបេឌូអ៊ីន (Bedouins) អារ៉ាប់ Al-Tabna ដែលមានទីតាំងនៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើតដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន ការវាយប្រហារនេះ បានផ្តាច់ប្រភពទឹកតែមួយគត់របស់ពួកគេ ដែលធ្វើឲ្យស្ថានភាពរស់នៅដ៏លំបាករបស់ពួកគេនៅក្នុងជ្រលងភ្នំហ្ស៊កដានីកាន់តែធ្ងន់ធ្ងរឡើង។
សហគមន៍អារ៉ាប់ Al-Tabna មានទីតាំងស្ថិតនៅជាប់នឹងផ្លូវធំមួយដែលតភ្ជាប់ក្រុងហ្ស៊េរុយសាឡឹម និងទីក្រុង Jericho ជិត Khan Al-Ahmar ដែលត្រូវបានគេស្គាល់ផងដែរថា ជា មីស័រអាឌូមីម (Mishor Adumim)។
អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារចុងក្រោយនេះ គឺជាផ្នែកមួយនៃការរំលោភបំពានម្តងហើយម្តងទៀតដែលកំណត់គោលដៅទៅលើសហគមន៍បេឌូអ៊ីននៅក្នុងជ្រលងភ្នំហ្ស៊កដានី។ កាលពីថ្ងៃចន្ទ អ្នកតាំងលំនៅឋាន បានបង្កើតកន្លែងតាំងទីលំនៅខុសច្បាប់ថ្មីមួយ នៅជិតទីក្រុង Al-Auja របស់ប៉ាឡេស្ទីន ដែលមានទីតាំងនៅជិតទីក្រុង Jericho។
រដ្ឋាភិបាលអ៊ីស្រាអែលបានពន្យារពេលផែនការបណ្តេញសហគមន៍បេឌូអ៊ីនប៉ាឡេស្ទីនចំនួន ១៨ ដែលមានមនុស្សជិត ៤.០០០នាក់ ចេញពីទក្រុង Khan Al-Ahmar ស្របពេលមានសម្ពាធពីបណ្តាប្រទេសអឺរ៉ុប និងក្រុមសិទ្ធិមនុស្ស៕

