ហេសបូឡា បញ្ជាក់​​​ថា ខ្លួនបានវាយប្រហារជាច្រើនលើក​ លើកងទ័ពអ៊ីស្រាអែល នៅជិតប្រាសាទ Beaufort

2026/06/06 12:07:46 am        53

ក្រុមហេសបូឡាបានប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា ក្រុមយុទ្ធជនរបស់ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ដែលផ្តោតលើកងទ័ពអ៊ីស្រាអែល នៅជិតប្រាសាទ Beaufort នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្នុង​នោះ​រួមទាំងការវាយប្រហារដោយ «មីស៊ីលមាន​ប្រព័ន្ធ​នាំ​ផ្លូវ​» ផង​ដែរ​។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកជាច្រើន​ ក្រុមនៅ​លីបង់មួយ​នេះ​ បានឲ្យ​ដឹង​ថា ខ្លួនបានកំណត់គោលដៅកន្លែង​ប្រមូលផ្តុំរបស់​កងទ័ពអ៊ីស្រាអែល និងយានយន្តយោធា នៅជិតប្រាសាទប្រវត្តិសាស្ត្រ ដោយ​​ប្រើប្រាស់​មីស៊ីលមាន​ប្រព័ន្ធ​នាំផ្លូវ និងបានបាញ់ផ្លោងកាំភ្លើងធំលើតំបន់នោះចំនួន ៣ដង​ផ្សេងគ្នា។

ក្រុមនេះក៏បានឲ្យ​ដឹងផងដែរថា ក្រុមយុទ្ធជនរបស់ខ្លួន បានបំផ្ទុះឧបករណ៍ផ្ទុះ ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលដែលកំពុងព្យាយាមរុល​ទៅមុខនៅភាគខាងកើតនៃទីក្រុង Ghandouriyeh ដែលបណ្តាលឲ្យ​មាននូវ​អ្វីដែលខ្លួនពិពណ៌នាថា ជាការស្លាប់ និងរបួសដែលត្រូវបានបញ្ជាក់។

ក្រុមនេះបានបន្ត​ថា ក្រោយមក កងកម្លាំងអ៊ីស្រាអែល បានជម្លៀសអ្នករងរបួសនៅក្រោមផ្សែងដ៏​ក្រាស់ឃ្មឹក​ មុនពេលចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ និងការវាយប្រហារពី​លើ​អាកាស នៅ​តំបន់ជុំវិញ។ នៅព្រឹក​នេះ ក្រុមនេះបានបញ្ជាក់​ថា ខ្លួនបានធ្វើប្រតិបត្តិការចំនួន ២៥លើក ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងនៃ​ប្រទេសលីបង់ក្នុងរយៈពេល ២៤ម៉ោងមុននេះ ក្នុង​នោះ​រួមទាំងការវាយប្រហារដោយយានដ្រូន រ៉ូកែត និងការ​វាយ​ប្រហារ​ប្រឆាំងរថក្រោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm