NATO៖ ប្រធានគណៈកម្មាធិការយោធាអង្គការ NATO បាននិយាយថា លោកបានពិភាក្សាជាមួយរដ្ឋាភិបាលជាន់ខ្ពស់ និងមន្ត្រីយោធាប្រទេសប៊ុលហ្គារី អំពីបញ្ហាសន្តិសុខក្នុងតំបន់នៅតំបន់ភាគអាគ្នេយ៍របស់ NATO បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ឧត្តមនាវីឯក Rob Bauer និយាយថា ការវាយលុកនេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិកក្នុងរយៈពេលជាច្រើនទស្សវត្សមកនេះ ហើយអឺរ៉ុបកំពុងមើលឃើញការបំផ្លាញ និងការជម្លៀសប្រជាជនចេញពីទីលំនៅឋានក្នុងទំហំមួយដ៏ច្រើន។ ក្នុងអំឡុងពេលសន្និសីទជាមួយអ្នកសារព័ត៌មាននៅតំបន់ហ្វឹកហាត់ Novo Selo ក្នុងប្រទេសប៊ុលហ្គារី លោកបានបញ្ជាក់លើតម្រូវការសម្រាប់អង្គការ NATO ដើម្បីរួបរួម និងបាននិយាយថា លោកបានពិភាក្សាអំពីជម្រើស សម្រាប់ការពង្រឹងការការពារតំបន់ភាគអាគ្នេយ៍របស់ NATO ក្នុងបរិបទនៃសង្គ្រាម។ យុគសម័យថ្មីសម្រាប់អង្គការ NATO បានចាប់ផ្ដើមហើយ តម្រូវឱ្យយើងរួបរួមគ្នាជាងពេលណាៗទាំងអស់។
លោកនិយាយថា នេះជាការពិតសម្រាប់ប្រទេសប៊ុលហ្គារី និងជាការពិតសម្រាប់អង្គការ NATO។ លោក Rob Bauer បានចូលរួមក្នុងការបង្ហាញសមត្ថភាពយោធានៃក្រុមប្រយុទ្ធពហុជាតិសាសន៍ ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះនៅទីតាំងហ្វឹកហាត់ Novo Selo នៅភាគអាគ្នេយ៍ប្រទេសប៊ុលហ្គារី។ សហរដ្ឋអាមេរិកបានដាក់ពង្រាយកងពលរថពាសដែក Stryker ទៅកាន់ក្រុមប្រយុទ្ធរបស់អង្គការ NATO៕
អត្ថបទ៖ ប៊ុនថន