ទីក្រុងគីវ កាន់ទុក្ខកុមារអ៊ុយក្រែន ៧០៧នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ ២០២២

2026/06/06 03:33:36 am        17

ទីក្រុងគីវ បានកាន់ទុក្ខកុមារ ៧០៧នាក់ ដែលបានស្លាប់ អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំ រវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ១២នាក់ ។

ការិយាល័យព័ត៌មាននគរបាលជាតិអ៊ុយក្រែន និយាយថា មនុស្សយ៉ាងហោច ៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការទម្លាក់គ្រាប់បែក និងការវាយប្រហារយានដ្រូនរបស់រុស្ស៊ី នៅតំបន់ភាគខាងកើត Donetsk របស់អ៊ុយក្រែន ។

ពួកគេនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ការតាំងលំនៅ ៧កន្លែង រងការវាយប្រហារនៅទីក្រុង Dobropillya, Druzhkivka, Kramatorsk, Mykolaivka និងទីក្រុង Sloviansk ហើយគោលដៅស៊ីវិល ៤២កន្លែង ត្រូវបានបំផ្លិចបំផ្លាញ រួមទាំងអគារស្នាក់នៅរបស់អ្នកស្រុក ១៦ខ្នងផងដែរ ។

ពួកគេបន្តថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មានលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះអគារផ្ទះល្វែង ១៤ខ្នង និងរថយន្ត ១១គ្រឿង រងការខូចខាត ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្ត ហើយរថយន្តជម្លៀសមនុស្ស និងរថយន្តគិលានសង្រ្គោះ ត្រូវបានបំផ្លិចបំផ្លាញផងដែរ ។

យោងតាមការអះអាងរបស់អភិបាលតំបន់ Kharkiv លោក Oleh Syniehubov បានឲ្យដឹងថា ការវាយប្រហារស្លាប់មនុស្សរបស់រុស្ស៊ី បានកើតមានក្នុងតំបន់របស់លោកដែលស្ថិតនៅភាគឦសានប្រទេសអ៊ុយក្រែន ។

លោកបន្តថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        21
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm