ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Vladimir Putin និយាយថា រុស្ស៊ី បានទាក់ទងជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា ។
លោក Putin និយាយដោយបដិសេធន៍មិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមថា គុយបាដែលស្ថិតក្រោមការបិទប្រេងរបស់សហរដ្ឋអាមេរិក គឺជាប្រទេសមេត្រីភាពមួយ ។
ខណៈពេលនោះដែរ ប្រធាននាយកដ្ឋានអាមេរិកឡាទីននៃក្រសួងការបរទេសរុស្ស៊ីលោក Alexander Shchetinin បាននិយាយប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង St. Petersburgថា ទីក្រុងមូស្គូ និងទីក្រុងឡាហាវ៉ាន កំពុងសម្របសម្រួលជំហានរបស់ពួកគេ ដើម្បីជួយគុយបាដោះស្រាយវិបត្តិដែលប្រទេសនេះកំពុងជួបប្រទះ ។
សូមបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសគុយបា កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ចាប់តាំងពីចុងខែមករារហូតមក បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសពីវិធានការដែលមានគោលបំណងបិទការផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងស្រុង ទៅកាន់ប្រទេសកោះមួយនេះ ។
កាលពីខែមីនាកន្លងទៅទៅ បណ្តាញអគ្គិសនីជាតិ មិនដំណើរការទាំងស្រុងចំនួន ៣លើក ហើយពួកគេកំពុងប្រឈមនឹងការខ្វះខាតប្រេងសាំង និងប្រេងម៉ាស៊ូតយ៉ាងធ្ងន់ធ្ងរ ។
ដោយឡែក ក្រុមហ៊ុនបរទេសមួយចំនួន បានផ្អាកជើងហោះហើរទៅកាន់ប្រទេសគុយបាផងដែរ ដោយសារកង្វះខាតប្រេងយន្តហោះ នៅអាកាសយានដ្ឋានប្រទេសមួយនេះ ៕