ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប(EU)លោកស្រី Apostolos Tzitzikostas និយាយថាពុំមានសញ្ញានៃកង្វះខាតប្រេងយន្តហោះនោះទេនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះបើទោះបីជាការហក់ឡើងខ្ពស់តម្លៃប្រេងបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ក៏ដោយ ។ច្រក
សមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់តភ្ជាប់តំបន់ឈូងសមុទ្រទៅកាន់ទីផ្សារសកលបានបិទភាគច្រើន ក្នុងរយៈពេល ៣ខែកន្លងមកនេះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងប្រហែល១៤លានបារ៉ែល ក្នុង ១ថ្ងៃ ឬស្មើនឹង ១៤ភាគរយនៃតម្រូវការសកល ។លោកស្រ
Tzitzikostas និយាយនៅក្នុងបទសម្ភាសន៍នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា មកទល់នឹងពេលនេះEU បានទប់ទល់ការរំខាន ស្របពេលតំបន់មជ្ឈិមបូព៌ាស្មើនឹងប្រហែល២០ភាគរយនៃការនាំចូលប្រេងយន្តហោះ ក្នុងនោះការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនិងនីហ្សេរីយ៉ា ជាអ្នកបំពេញបន្ថែមចន្លោះប្រហោង ។លោកស្រីបន
តថា បច្ចុប្បន្នគ្មានទេកង្វះខាតប្រេងយន្តហោះនៅអឺរ៉ុប។ ពួកយើងពុំមានសញ្ញាណាមួយថា ពួកយើងមាននូវកង្វះខាតប្រេងយន្តហោះ ក្នុងពេលខាងមុខនេះឡើយ៕