ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងបង្កើតមូលដ្ឋានរឹងមាំ ដើម្បីឈាន​ទៅ​អនុវត្ត​ដំណាក់​កាលទី៤

2022/04/22 11:34:01 pm        891

ភ្នំពេញ៖ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា​ ដែល​បានអនុវត្តតាមដំណាក់កាល កំពុងធានា​បាន​នូវការផ្សារភ្ជាប់ទំនាក់ទំនង​ថវិកា​ទៅនឹងគោលនយោបាយ និងបានបង្កើតជា​មូលដ្ឋាន​កាន់តែរឹងមាំ ​សម្រាប់ឈានទៅអនុវត្តប្រព័ន្ធថវិកាផ្តោតលើគណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ​រដ្ឋ​បាលថ្នាក់ក្រោមជាតិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចប្រជុំគោលការណ៍ណែនាំ ស្តីពី​ឧបករណ៍វាយតម្លៃការរៀបចំផែនការ​យុទ្ធសាស្ត្រថវិការាជធានី-ខេត្ត នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ​២០២២ នេះថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ បាន​ដាក់ចេញនូវផែនទីចង្អុលផ្លូវសម្រាប់​ធ្វើការកែទម្រង់ប្រព័ន្ធ​ថវិកា​រដ្ឋបាលថ្នាក់​ក្រោម​ជាតិកម្ពុជា ជា​ដំណាក់កាលៗ ​ដោយ​ធានា​បាន​នូវ​ការ​ផ្សារភ្ជាប់ទំនាក់ទំនងថវិកា ​ទៅនឹងគោលនយោបាយ និង​បាន​បង្កើតជាមូលដ្ឋានកាន់តែរឹងមាំ ​សម្រាប់ឈាន​ទៅ​អនុវត្តប្រព័ន្ធថវិកាផ្តោតលើ គណនេយ្យភាព​សមិទ្ធកម្ម​ដែល​ជា​ទិសដៅ ​នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

ឯកឧត្តម បន្តថា ការពង្រឹង និងពង្រីក នៃ​ការរៀបចំផែន​ការយុទ្ធសាស្ត្រថវិកា និង​ថវិកា​កម្មវិធី​ដល់​គ្រប់រដ្ឋបាលរាជធានី-ខេត្ត គឺ​ជាសកម្មភាពមួយយ៉ាងសំខាន់ ដើម្បីធានា​ការផ្សារភ្ជាប់ថវិកា​ទៅ​នឹង​គោលបំណង​គោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ​ និង​អាទិភាពគោលនយោបាយជាតិ ជា​ពិសេស​ការ​ធ្វើការ​តម្រឹម​ជាមួយ​ផែនការ​របស់​មន្ទីរ​ជំនាញ​រាជធានី-ខេត្ត និង​ការ​ធ្វើសមាហរណកម្ម​នៃផែនការរដ្ឋបាលក្រុង ស្រុក និងឃុំ ​សង្កាត់ជាបណ្តើរៗ។

ដូច្នេះការរៀបចំផែនការយុទ្ធសាស្ត្រ​ថវិកា ​បាន​ឆ្លុះ​បញ្ចាំង​ពីផែនការយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំរំកិល តាម​អភិក្រម​ពីក្រោមឡើងលើ ​ដែលរៀបចំជារៀងរាល់ឆ្នាំ ដោយផ្សារភ្ជាប់អាទិភាពគោល​នយោបាយ​របស់រដ្ឋបាលថ្នាក់​ក្រោមជាតិ ទៅនឹងគោលដៅតាមវិស័យ ​និងផែនការអភិវឌ្ឍន៍ (ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ​និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល)។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បន្តថា ជុំវិញគោលការណ៍នេះ ​អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់​ក្រោមជាតិ ​បានរៀបចំ ​និងកែលម្អ “គោលការណ៍ណែនាំ ​ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ​ថវិកា​រាជធានី-ខេត្ត” ដោយបាន​កំណត់យ៉ាងច្បាស់ ​នូវជំហាននៃការរៀបចំផែនការយុទ្ធសាស្ត្រ​ក្នុងនោះ​រួមមាន៖ ​ការរៀបចំ​រចនា​សម្ព័ន្ធ​កម្មវិធី, ​ការកំណត់គោលបំណង​គោលនយោបាយ និង​វិធីសាស្ត្រ​នៃការកំណត់សូចនាករជាដើម ​ដើម្បីវាស់វែង ​និងវាយតម្លៃពីគុណភាព នៃការរៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​របស់រដ្ឋបាលរាជធានី-ខេត្ត ។

សូមបញ្ជាក់ថា៖ គោលការណ៍ណែនាំ ស្តីពីឧបករណ៍វាយតម្លៃការរៀបចំផែនការយុទ្ធសាស្ត្រ​ថវិកា​រាជធានី-ខេត្ត ត្រូវបានរៀបចំ និងពិភាក្សាកម្រិតបច្ចេកទេស ​កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងមក ដោយ​សម្រេចបានលទ្ធផល ​លើសេចក្តីព្រាង​ឯកសារឧបករណ៍វាយ​តម្លៃការរៀបចំផែន​ការ​យុទ្ធសាស្ត្រថវិការាជធានី-ខេត្ត នេះឡើងដោយឯកសារនេះផ្តោតសំខាន់​លើ​ចំណុចមួយ​ចំនួន​រួមមាន៖ ​ការកំណត់គោលបំណងគោលនយោបាយ, ​ការរៀបចំកម្មវិធី ​និងអនុកម្មវិធី, ការ​កំណត់​សូចនាករ ​និងគោលដៅសូចនាករ, ​គ្រោងចំណូល ​និងតម្រូវការចំណាយ និងដំណើរការរៀបចំ​ផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm