រដ្ឋបាលរាជធានីភ្នំពេញជំរុញពលរដ្ឋអនុវត្តគោលការណ៍ ៣R ដើម្បីលើកកម្ពស់សោភ័ណបរិស្ថាន

2026/06/06 05:41:44 pm        176

ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញជំរុញដល់ប្រជាពលរដ្ឋអនុវ​​​ត្ត​​​គោ​​លការណ៍៣R។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ឆ្នាំ​​​២​​​​​០​​​​២៦​​។​​

មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ខែមិថុនា ឆ្នាំ​​​​២០​២៦នេះ បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ស្ថិតនៅ​​​​សួនច្បារតេជោមា​​ស​​ ​​តេ​​ជោយ៉ត រាជធានីភ្នំពេញ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ត​​ម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានមន្ទីរពា​​ក់ព័​​​​​​ន្ធ​ វិស័​​យឯកជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៧០០នាក់។

នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់BTVថា ព្រះ​​រាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប​​​ន្ត ​និងថែរក្សានូវស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេសដែ​​លជាមូ​​លដ្ឋានគ្រឹះដ៏សំខាន់នាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថានត្រូវបា​​ន​​​​​​ចា​​ត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សាធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន (ទឹ​ក ​​ដី ខ្យល់) និងសុខភាពសាធារណៈ។

 បន្ថែមលើនេះ ឯកឧត្តមបានជំរុញពលរដ្ឋចូលរួមអនុវត្តគោលកា​​រណ៍ ៣R គឺកាត់បន្ថយ ប្រើប្រា​​ស់ឡើ​​ងវិញ និងកែច្នៃឡើងវិញ ដើម្បីបន្តលើកកម្ពស់សោភ័ណភាពបរិស្ថា​​​ននៅក្នុងប្រទេសកម្ពុជា ស្របពេលនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិដ៏ល្អ​​​​បំផុ​​តនៅលើពិភពលោក។

ប្រជាពលរដ្ឋបានប្តេជ្ញាថែរក្សាបរិស្ថាន អនាម័យ នៅក្នុងប្រទេសកម្ពុជាឱ្យបានស្អាត ដូចជា ទុកដាក់សំ​​​រា​​មឲ្យបានត្រឹ​មត្រូវ មិនបោះចោលសំរាមផ្តេសផ្តាស និងចូលរួមដាំដើមឈើជាដើម។

គួរបញ្ជាក់ដែរថា ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា រៀបចំឡើងដើម្បីលើកកកម្ពស់ការយ​​​​​​​​​ល់​​ដឹ​ង ស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជកា​​រគ្រ​​​​ប់លំដា​​ប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង​​ប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាបរិស្ថាន ប្រារព្ធឡើ​​ងក្រោ​​​​​​មប្រធានបទ «សំណល់សូន្យ(Zero Wastes)»។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        96
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm