ប្រជាជនគុយបា បានវាយឆ្នាំងនៅទីក្រុងឡាហាវ៉ាន ដើម្បីតវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់របស់ពួកគេ ខណៈរថយន្តនគរបាល ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ។
យោងតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បាតុកម្មនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ភរិយារបស់លោក និងសមាជិកគ្រួសារ លោក Castro ។
វិធានការចុងក្រោយរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែទូលំទូលាយប្រឆាំងមេដឹកនាំកុម្មុយនិស្តរបស់ប្រទេសកោះនេះ ដោយទណ្ឌកម្មស្រដៀងគ្នាក៏ត្រូវបានដាក់ទៅលើមន្ត្រីគុយបា ចំនួន ១១ នាក់ កាលពីខែមុន។