ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១៨៥នាក់ កាលពីថ្ងៃសុក្រ។ ក្រសួងបាននិយាយថា ទីក្រុងមូស្គូ បាននាំយកទាហានរុស្ស៊ីចំនួន ១៨៥នាក់ ត្រឡប់មកពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ខណៈក៏បានប្រគល់អ្នកទោសអ៊ុយក្រែនចំនួន ១៨៥នាក់ ទៅឲ្យទីក្រុងគីវ ដូចគ្នា។
ក្រសួងបាននិយាយបន្ថែមថា ទាហានរុស្ស៊ីដែលបានវិលត្រឡប់ទៅប្រទេសវិញបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ដើម្បីទទួលបានការថែទាំផ្លូវចិត្ត និងផ្នែកវេជ្ជសាស្ត្រ ហើយក្រោយមកនឹងត្រូវផ្ទេរទៅឲ្យប្រទេសរុស្ស៊ីសម្រាប់ការព្យាបាល និងការស្តារនីតិសម្បទាបន្ថែមទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់នៅថ្ងៃដដែលនោះថា ទាហានចំនួន ១៨៥នាក់ ព្រមទាំងជនស៊ីវិលម្នាក់ បានវិលត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ៕