សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង

2026/06/07 07:52:47 pm        162

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។

ជាមួយគ្នានេះ សម្ដេច ម៉ែន សំអន បានស្នើដល់អង្គប្រជុំ យកចិត្តទុកដាក់ជាអាទិភាពលើការងារមួយចំនួនបន្ថែមទៀត ដូចខាងក្រោម ៖

*១- មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមសហការគ្នាខិតខំអនុវត្តនិងសម្រេចបានតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំង១២ចំណុច របស់ សម្តេចតេជោ ប្រធានគណបក្ស ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

*២- បន្តពង្រឹងការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(អនឡាញស្គម) ដែលត្រូវដើរទន្ទឹមនឹងការបោសសម្អាត និងបង្ក្រាបមន្ត្រីដែលជាប់ ពាក់ព័ន្ធ។ ការងារនេះ អាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យទាល់តែអស់ជាដាច់ខាត ព្រោះនេះជាមុខមាត់ របស់ប្រទេសជាតិ។

*៣- ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស អង្គការមហាជនគណបក្ស និងមន្ត្រីគណបក្ស ពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលខ្លួនទទួល ខុសត្រូវ ដោយមានកម្មវិធីច្បាស់លាស់សម្រាប់ចុះផ្ទាល់ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ក្រុម និងតាមខ្នងផ្ទះ ដើម្បីពង្រឹងជំនឿលើគណបក្ស ពង្រឹងការគាំទ្រគណបក្ស និងទៅបោះឆ្នោតជូនគណបក្ស

*៤- បន្តជំរុញការកសាងកម្លាំងពិតរបស់គណបក្សទាំងខាងបរិមាណ និងគុណភាព។

*៥- យោងតាមស្មារតីនៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, ក្រុមការងារនិងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ត្រូវពិនិត្យកែសម្រួល (ឬចាត់តាំងជាថ្មីឡើងវិញ) នូវគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គ្រប់ថ្នាក់ ឱ្យបានសមស្របជាមួយនឹងសភាពការណ៍ជាក់ស្តែង និងឱ្យបានរួចរាល់នៅត្រឹមបំណាច់ ឆ្នាំ២០២៦។

*៦- ក្រុបការងារនិងគណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ គណៈកម្មាធិការគណបក្សឃុំ សង្កាត់នីមួយៗក្នុងការរៀបចំសេចក្តីព្រាងឯកសារសំខាន់២ ឱ្យបាន មុនសន្និបាតគណបក្សឃុំ សង្កាត់ រួមមាន៖ ១) របាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហា ប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និង ២). គោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២។

*៧- អំពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាការងារសំខាន់ ទោះបីប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធ សមាមាត្រក៏ពិតមែន ប៉ុន្តែអ្នកបោះឆ្នោតគាត់ពិនិត្យពិចារណា ថាតើបេក្ខជនណាខ្លះដែលគាត់ទុក ចិត្តជាងគេ និងជាអ្នកបម្រើប្រជាជននៅមូលដ្ឋាន។

*៨- ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ ឱ្យបានរួចរាល់ យ៉ាងយូរត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៧ តាមការណែនាំក្នុងផែនការសកម្មភាពរបស់គណ បក្សខេត្ត។

*៩- ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ជាខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, យោង តាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល, ឆ្នាំនេះគ្រប់ថ្នាក់មិនចាំបាច់រៀបចំ ពិធីមិទ្ទិញអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm