វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ

2026/06/07 11:53:58 pm        256

បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានរៀបចំកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារ និងជំនាញជាក់ស្ដែងរបស់ពលករទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការដើម្បីជួយពួកគាត់ទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលប្រសើរឡើង។

លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្លែងឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)ជូនដល់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដែលធ្វើឡើងនៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦

មានអតីតពលករចំនួន៤៨នាក់ចូលរួមធ្វើតេស្តលើជំនាញចំនួន៨ក្នុងវិស័យសំណង់ ហើយការចំណាយលើការធ្វើតេស្តត្រូវបានរាជរដ្ឋាភិបាលគាំទ្រតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង ងួនហ៊ត អំពាវនាវដល់អតីតពលករដែលមានជំនាញលើវិស័យសំណង់ សូមអញ្ជើញមកដាក់ពាក្យធ្វើតេស្តនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដោយពុំមានបង់ប្រាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការបញ្ជាក់អំពីជំនាញដែលមានពីមុន សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ អតីតពលករ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលផ្ដល់ឱកាសឱ្យពួកគាត់បានធ្វើតេស្តជំនាញដែលមានពីមុន ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ងាយស្រួលក្នុងការស្វែងរកការងារធ្វើជាមួយប្រាក់ចំណូលកាន់តែប្រសើរឡើង។

អតីតពលករ អះអាងថា ពួកគាត់នឹងស្វែងរកឱកាសការងារក្នុងស្រុក និងឈប់វិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ។

សូមជម្រាបថា ដើម្បីជួយសម្រួលដល់បេក្ខជនធ្វើតេស្ត វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានរៀបចំបរិយាកាសប្រឡងប្រកបដោយភាពងាយស្រួល និងផ្តល់ការគាំទ្រជាច្រើន ដូចជាផ្តល់ថវិកាឧបត្ថម្ភថ្លៃធ្វើដំណើរសម្រាប់បេក្ខជនដែលរស់នៅឆ្ងាយ ផ្គត់ផ្គង់អាហារ ទឹកបរិសុទ្ធ និងមានក្រុមការងារជួយសម្របសម្រួលតាំងពីការផ្សព្វផ្សាយព័ត៌មាន ការចុះឈ្មោះ រហូតដល់ដំណើរការធ្វើតេស្ត និងចេញវិញ្ញាបនបត្រជូន។អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ និងមានបទពិសោធការងារជាក់ស្តែង អាចដាក់ពាក្យចូលរួមធ្វើតេស្តដោយមិនបង់ប្រាក់ ហើយការធ្វើតេស្តនេះគ្របដណ្ដប់លើជំនាញចំនួន៨ក្នុងវិស័យសំណង់ រួមមាន៖ ១.ការងារកំបោរ, ២. ការងារការ៉ូ, ៣. ការដំឡើងពុម្ព, ៤. ការដំឡើងបណ្តាញបំពង់ទឹក, ៥.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៦. ការងាររន្ទា, ៧. ការដំឡើងសរសៃដែក និង៨.ការផ្សារអគ្គិសនី៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        2
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm