រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ជា​ការ​រួម​ចំណែក​ឆ្ពោះ​ទៅ​ធ្វើម្ចាស់ផ្ទះការប្រកួតធំៗពីរ

2026/06/08 09:29:26 am        70

ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ​២០២៦ បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​គ្រា​ដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាវាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងរដ្ឋ និងឯកជន ដែលបាន​ខិត​ខំជំ​រុញ​សកម្ម​ភាព​កីឡា​ក្រៅ​ម៉ោង​សិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សកម្មភាព​ទាំង​នេះ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ចំនួន​ពីរ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និង​ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១។ កំណែទម្រង់ដែលជាអាទិភាពដ៏សំខាន់ និងជាមុំមិនអាចខ្វះបាន ក្នុង​ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ កីឡាមិនត្រឹមតែនាំមកនូវសុខភាព និងសាមគ្គី​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏ជាកម្លាំងរុញច្រានក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ទាំងបញ្ញាស្មារតី និងកាយសម្បទារឹងមាំ។

ការកែទម្រង់ស៊ីជម្រៅលើវិស័យកីឡា ផ្អែកលើស្មារតីនេះ វិស័យអប់រំកាយ និងកីឡា បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្តកំណែទម្រង់ ៤ ចំណុចចាស់ និងបន្ថែម ២ ចំណុចថ្មី បង្កើតបានជា អាទិភាពគន្លឹះកំណែទម្រង់ស៊ីជម្រៅទាំង ៦ ចំណុចផងដែរ។ ឯកឧត្តមបានអំពាវនាវយ៉ាងទទូចដល់ភាគីពាកព័ន្ធ គឺពង្រឹងក្លិបកីឡា ជំរុញឱ្យនិស្សិតម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។ រៀបចំការប្រកួតឱ្យទៀងទាត់ បង្កើតវេទិកាវាស់ស្ទង់សមត្ថភាព និងពង្រឹងសាមគ្គីភាពក្នុងគ្រឹះស្ថានសិក្សា។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អទីលាន និងសម្ភារកីឡា តាមលទ្ធភាពជាក់ស្តែង និងគោលនយោបាយលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ដល់និស្សិតដែលមានទេពកោសល្យកីឡាឆ្នើម។

យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប១៨៧៦នាក់ ស្រី៤៧៨នាក់ អញ្ជើញមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៣ ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន២៤៕

 

អត្ថបទដែលទាក់ទង

ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង
2026/06/08 10:13:09 am        1
ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជា​វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹ​ងមាំ
2026/06/08 10:04:46 am        2
ក្រោយឈ្នះសិង្ហបុរី ក្រុមបាល់ទាត់នារីកម្ពុជាត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី មិត្តភាពអន្តរជាតិ
2026/06/08 09:44:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បង្ហាញភាពអត់ធ្មត់ ប៉ុន្តែព្រមានពីការឆ្លើយតបខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែលសងសឹក

2026/06/08 10:23:00 am
​ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង
2026/06/08 10:13:09 am
​[UPDATE] ហ្វីលីពីន កំពុងផ្ទៀងផ្ទាត់របាយការណ៍នៃការស្លាប់មនុស្សយ៉ាងហោចណាស់៥នាក់បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ
2026/06/08 10:08:34 am
​ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជា​វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹ​ងមាំ
2026/06/08 10:04:46 am
​តម្លៃប្រេងឡើងថ្លៃជាង ២ ដុល្លារក្នុងមួយបារ៉ែល ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើ លីបង់
2026/06/08 09:46:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/07 05:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/06 11:07:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am