(ឥណ្ឌូណេស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បើកការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ ពូល C យកឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃទី៦ ខែមិថុនា ដើម្បីប្រជែងជាមួយអូស្ត្រាលី ឡើងវគ្គបន្ត។
យុវជនកម្ពុជា ត្រូវប្រកួតសម្រេចក្រុមលេខ១ក្នុងពូលជាមួយអូស្ត្រាលីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្រុមទាំងពីរមួយណាឈ្នះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សូមរំលឹកថាបីគ្រាប់របស់កម្ពុជាដែលយកឈ្នះហ្វីលីពីនកើតឡើងដោយកីឡាករ ម៉ូហាម៉ាត់ សឡេស នាទីទី៤ និងនាទី១៤ គ្រាដែលគ្រាប់ទៀតបីធ្វើបានសម្រេចដោយកីឡាករ ស៊ីថា ម៉ាធើ នាទីទី៣៩។
ការប្រកួតបាល់ទាត់ពាមរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ នឹងបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦៕










