សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ទីក្រុងហាណូយ ដើម្បីចូលរួមវេទិកា​អនាគត​របស់​អាស៊ាន ​លើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

2026/06/08 10:39:06 am        119

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ដល់​អាកា​ស​យាន​ដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយ​បាន​ការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឡេ ម៉ាច់ ហ៊ុង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​ពាណិជ្ជ​កម្មវៀតណាម ដើម្បីចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ (3rd ASEAN Future Forum-AFF) និង​ទស្សន​កិច្ច​ផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួម​ដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើក​ទី​៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលក្នុង​នោះ​ថ្នាក់​ដឹក​នាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់​តែ​ស៊ី​ជម្រៅនូ​វ​ទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃ​ការ​បង្កើត​ទំនាក់ទំនងការទូត នៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើក​ពិភាក្សា​ផង​ដែរ​អំពី​បញ្ហា​តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។ សម្ដេចធិបតី ក៏នឹង​ជួប​សម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈិ​ម​បក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធាន​រដ្ឋ​សភាជា​តិ​វៀត​ណាម ព្រមទាំងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និង​ជា​សមាជិកអចិន្ត្រៃយ៍ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផងដែរ។ ក្រៅ​ពី​កម្មវិធីខាងលើ, សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោម​ប្រធា​នបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល ដែល​សង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ចនៅក្នុងអាស៊ាន»។

សូមជម្រាបជូនផងដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជីញអមដំណើរ សម្ដេច​ធិបតី​ និងលោកជំទាវបណ្ឌិត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួម​នឹង​គណៈ​ប្រតិ​ភូស​ភា​ពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​ ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាង​មុខ​នេះ​៕



អត្ថបទដែលទាក់ទង

មួយថ្ងៃម្សិលមិញរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ចំនួន ៨៥ទីតាំងរកឃើញជនបរទេស ៦៦៥នាក់
2026/06/08 11:33:56 am        1
ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល
2026/06/08 10:48:41 am        1
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ទីក្រុងហាណូយ ដើម្បីចូលរួមវេទិកា​អនាគត​របស់​អាស៊ាន ​លើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម
2026/06/08 10:39:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មួយថ្ងៃម្សិលមិញរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ចំនួន ៨៥ទីតាំងរកឃើញជនបរទេស ៦៦៥នាក់

2026/06/08 11:33:56 am
​[UPDATE]នគរបាលហ្វីលីពីននិយាយថា មនុស្ស៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៧,៨ រ៉ិចទ័រ
2026/06/08 11:08:52 am
​[BREAKING NEWS] លោកប្រធានាធិបតីចិន Xi Jinping បានទៅដល់កូរ៉េខាងជើងហើយសម្រាប់ជំនួបជាមួយលោក Kim Jong Un
2026/06/08 10:51:18 am
​ប្រធានសមាគម៖ កម្ពុជាក្លាយជាទីផ្សារចាប់អារម្មណ៍ពីធុរកិច្ចបរទេស ទោះបីមានជម្លោះព្រំដែន និងបញ្ហាសកល
2026/06/08 10:48:41 am
​[UPDATE] ឥណ្ឌូនេស៊ី បញ្ជាឱ្យជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីនៅហ្វីលីពីន
2026/06/08 10:42:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/07 05:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/06 11:07:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am