កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន

2026/06/08 03:12:12 pm        129

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងនូវក្ដីសង្ឃឹមអ៊ុតកៅអីវគ្គបន្ដ ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy's Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិ U19 ហ្វីលីពីន ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U19 អូស្ដ្រាលី ហើយក្រុមយុវជន U19 កម្ពុជា ក៏កំពុងឈរលេខ២ ក្នុងតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំង ៣ ផងដែរ ដោយចាញ់ប្រៀបក្រុមវៀតណាម ដែលអស់ការប្រកួត ឈរលេខ១ មាន ៣ពិន្ទុស្មើគ្នា គ្រាដែលម៉ាឡេស៊ី ឈរលេខ៣ តែត្រូវរង់ចាំការប្រកួតកាត់សេចក្ដីបញ្ចប់ពូលB នៅរាត្រីថ្ងៃចន្ទនេះ។

ផ្អែកលើលទ្ធផលបច្ចុប្បន្ន ក្រុមជម្រើសជាតិ U19 កម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB មុនឈានដល់ជំនួបបញ្ចប់ពូលC របស់ខ្លួន ទល់នឹងក្រុមខ្លាំង U19 អូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនាស្អែក ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតក្រុមឈរកំពូលតារាងទាំង ៣ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងទទួលបានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រនេះ។

បច្ចុប្បន្នការប្រកួតពូលA បានបញ្ចប់ជាស្ថាពរ ដោយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានឈរកំពូលតារាង រកបាន ៩ពិន្ទុពេញ គ្រាដែលវៀតណាម ឈរលេខ២ មាន ៦ពិន្ទុ តែដោយមិនគិតលទ្ធផលជួបក្រុមបាតតារាង ពួកគេមាន ៣ពិន្ទុ និងផលគ្រាប់បាល់ប៉ុណ្ណោះ យកទៅប្រជែងកៅអីក្រុមលេខ២ ល្អជាងគេ។ ចំណែកពូលB ក្រុមយុវជន U19 សៀម និងម៉ាឡេស៊ី ដែលរកបាន ៦ពិន្ទុស្មើគ្នា ហើយជំនួបបញ្ចប់ពូលនារាត្រីថ្ងៃទី៨ ខែមិថុនានេះ ដើម្បីប្រជែងកៅអីកំពូលតារាង។

ក្រឡេកមកចាប់អារម្មណ៍ក្រុមគោព្រៃជំទង់កម្ពុជា ដែលមាន ៣ពិន្ទុក្នុងដៃ ដោយមិនគិតពីលទ្ធផលពូលA ឬពូលB គឺត្រូវការឈ្នះក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដាច់ខាត ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែករណីភ្លាត់ស្មើ ក៏មិនអស់សង្ឃឹមដែរ តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលB រវាងក្រុមឈរលេខ១ និងលេខ២ ថ្ងៃនេះ បើមានក្រុមណាមួយឈ្នះ ឱកាសមាសឡើងវគ្គបន្ដ នឹងបានមកកម្ពុជា ទោះបីកម្ពុជា ស្មើអូស្ដ្រាលីក៏ដោយ។ ប៉ុន្ដែបើកម្ពុជា បរាជ័យទល់នឹងអូស្ដ្រាលីវិញនោះ គឺឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រណៃពានរង្វាន់យុវជនប្រចាំតំបន់នេះ នឹងត្រូវបាត់បង់តែម្ដង។

សូមបញ្ជាក់ថា ពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ាន ឆ្នាំនេះ មាន ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះពូលA និងពូលB មាន ៤ក្រុម ខណៈពូលC មាន ៣ក្រុម ។ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមនឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះការកំណត់ក្រុមលេខ២ ល្អជាងគេ សម្រាប់បេក្ខភាពក្រុមលេខ២ ពូលA និងពូលB នឹងត្រូវមិនគិតបញ្ចូលទ្ធផលជួបក្រុមបាតតារាង នៃពូលនីមួយៗឡើយ ដោយសារពូលC មានតែ ៣ក្រុម៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ប្រសិនបើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនកើតឡើង យើងត្រៀមធ្វើអ្វីដែលត្រូវធ្វើ

2026/06/08 04:22:58 pm
​អ៊ីតាលីរកឃើញសាកសពចំនួន ១០នាក់ ពីទូកដឹកជនអន្តោប្រវេសន៍លិច នៅឆ្នេរសមុទ្រម៉ាល់តា
2026/06/08 04:17:43 pm
​មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម
2026/06/08 04:15:31 pm
​រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ
2026/06/08 04:14:41 pm
​សម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធរបស់លោក ហ្សេឡិនស្គី បានកំណត់លក្ខខណ្ឌចំនួន ៥ សម្រាប់ការចរចាសន្តិភាព
2026/06/08 04:07:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/08 08:14:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/06 11:07:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am