មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់ការចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដើម្បីព្យាយាមធានាបាននូវបទឈប់បាញ់ ហើយអឺរ៉ុបនឹងដើរតួនាទីមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាន «សរសើរ»ចំពោះការអំពាវនាវរបស់លោក ហ្សេឡិនស្គី ឲ្យបញ្ចប់សង្គ្រាម និងសំណើសម្រាប់ការសន្ទនាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក និង អឺរ៉ុប។

មេដឹកនាំ ដែលមានសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយហៅថា E3 ដែលជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ត្រូវបានចូលរួមដោយលោក ហ្សេឡិនស្គី នៅសភាអង់គ្លេស រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានប្រកាសលិខិតចំហមួយដែលផ្ញើជូនលោក ពូទីន។
លោកបានស្នើឲ្យមានកិច្ចចរចាផ្ទាល់ជាមួយលោក ពូទីន អំពីការបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ របស់ខ្លួន ប៉ុន្តែលោកត្រូវបានប្រធានាធិបតីរុស្ស៊ីបដិសេធ៕