លោកឧត្តមសេនីយ៍ទោ Eyal Zamir នាយអគ្គសេនាធិការនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលត្រៀមខ្លួនវាយប្រហារ «សត្រូវ» បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់ ប៉ុន្តែមិនទាន់ទទួលបានបញ្ជា នៅឡើយទេ។

យោងតាមសេវាសារព័ត៌មានរបស់កងទ័ព នាយអគ្គសេនាធិការ IDF បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃស្ថានភាពជាមួយក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់។
យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញតេឡេក្រាម IDF បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល នឹងវាយប្រហារសត្រូវដោយការតាំងចិត្តភ្លាមៗ នៅពេលដែលទទួលបានបញ្ជា។

នៅល្ងាចថ្ងៃទី ០៧ ខែមិថុនា ភាគខាងជើងអ៊ីស្រាអែល ត្រូវបានទទួលរងការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់។ យោធាអ៊ីស្រាអែលបាននិយាយថា មីស៊ីលដែលចូលមកទាំងអស់ ត្រូវបានស្ទាក់ចាប់។ ការកើនឡើងភាពតានតឹងនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅរបស់ក្រុមហេសបូឡា នៅជាយក្រុងបេរូត កាលពីព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរអ៊ីរ៉ង់ធ្លាប់បានព្រមានថា ពួកគេនឹងសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ក្នុងករណីមានការវាយប្រហារលើរដ្ឋធានីលីបង់នេះ៕