បេក្ខសមណសិស្សខេត្តស្វាយរៀង ប្រឡងសញ្ញាបត្រធម្មវិន័យថ្នាក់ត្រីថ្នាក់ទោនិងថ្នាក់ឯក

2026/06/09 12:41:07 am        96

បេក្ខសមណសិស្សក្នុងខេត្តស្វាយរៀង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការប្រឡងដើម្បីទទួលយកសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ។

អភិបាលរងខេត្តស្វាយរៀង លោក ញ៉ែម សារី ក្នុងឱកាសបើកវិញ្ញាសារជូនដល់បេក្ខសមណសិស្សសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក នៅក្នុងមណ្ឌលវត្ត (ជម្ពូប្រឹក្សា) មណ្ឌលវត្ត (ព្រៃឆ្លាក់)  ក្រុងស្វាយរៀង បានស្នើដល់បេក្ខសមណសិស្ស ទាំងអស់ត្រូវបញ្ចេញសមត្ថភាព​ ចំណេះដឹង ដែលបានសិក្សាកន្លងមក ដើម្បីប្រឡងយកសញ្ញាបត្រ សម្រាប់បន្តការសិក្សាបន្ថែមនៅតាមគ្រឹះស្ថាននានា។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បានស្នើដល់លោកគ្រូ អនុរក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវសហការត្រួតពិនិត្យបន្ថែមឱ្យបានគ្រប់សកម្មភាព រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងករណីមានសកម្មភាពមិនប្រក្រតីត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈសម្បត្តិផ្តល់ឱកាសជូនបេក្ខសមណសិស្សប្រឡងឱ្យមានសុវត្ថិភាព ។

 របាយការណ៍របស់មន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បានបញ្ជាក់ថា នៅក្នុងសម័យប្រឡងសញ្ញាបត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ឆ្នាំសិក្សា២០២៥-២០២៦ នេះ មានបេក្ខសមណសិស្សដាក់ពាក្យចូលប្រឡង ចំនួន៤០០អង្គ/នាក់ ក្នុងនោះ មន្ទីរបានរៀបចំមណ្ឌលប្រឡងចំនួនពីរ រួមមានមណ្ឌល វត្តជម្ពូប្រឹក្សា និងមណ្ឌល វត្តព្រៃឆ្លាក់ ស្មើនឹង​១៨បន្ទប់ រួមមានថ្នាក់ត្រី ចំនួន២១៧អង្គ ថ្នាក់ទោ ចំនួន១២៥អង្គ និងថ្នាក់ឯក ចំនួន៥៨អង្គ៕ ដោយ ៖ ភា សារិត


 



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm