អភិបាលរងខេត្ត Hamadan លោក Hamze Amrani បាននិយាយថា គោលដៅនៅក្នុងទីក្រុង Kabudrahang របស់ប្រទេសអ៊ីរ៉ង់នៅភាគខាងលិចនៃប្រទេស បានរងការវាយប្រហាររបស់អ៊ីស្រាអែល។
លោកបាននិយាយថា៖«មួយម៉ោងមុននេះ ការវាយប្រហាររបស់សត្រូវ គឺផ្តោតលើសង្កាត់មួយ ក្នុងចំណោមសង្កាត់នៃទីក្រុង Kabudrahang។ ជាសំណាងល្អ ការវាយប្រហារនោះមិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ»។

កាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងអស់។ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលពីមុនទៅលើទីតាំងរបស់ក្រុមហេសបូឡាមួយកន្លែងនៅជាយក្រុង Beirut កាលពីថ្ងៃអាទិត្យ។ យោងតាមភាគីអ៊ីស្រាអែល ការវាយប្រហារនេះ បានកើតឡើងជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងនៅតំបន់ភាគខាងជើងនៃរដ្ឋជ្វីហ្វដោយក្រុមហេសបូឡា ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ កងកម្លាំងការពារអ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើទឹកដីនៃសាធារណរដ្ឋឥស្លាម ក្នុងអំឡុងពេលយប់៕
