កម្មករ​ប្រមូល​សំរាម​ជាច្រើន​រយ​នាក់​បន្ថែមទៀត​ ទទួលបាន​ការចាក់​វ៉ាក់សាំង​លើក​ទី​១

2021/04/27 02:59:58 am        36



ភ្នំពេញ ​៖ ក្រោយពី​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ មួយ​ករណី​ចំពោះ​កម្មករ​ប្រមូល​សំរាម ​និង​ស្របពេល​ដែល​មាន​ការ​ផ្អាក​ការចាក់​វ៉ាក់សាំង ​Sinopharm ​លើក​ទី​១ ​ជូន​ក្រុម​គោលដៅ ​នាពេលនេះ​កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ​ដែលជា​ក្រុម​ប្រឈម ​មានការ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ ពី​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ជំនួស​វិញ​។ មក​ទល់ពេលនេះ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​លើក​ទី​១​ បាន​កើនឡើង​ពី​ជាង​ ១០០​នាក់​ ដល់​ជាង​៥០០​នាក់​។


គិត​មក​ត្រឹម​ពេលនេះ កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជាង​ ៥០០​នាក់ គិត​ជា​ភាគរយ​គឺ​ប្រមាណ ៣០% នៃ​ចំនួន​កម្មករ​សរុប​ជាង ២០០០​នាក់ ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​លើក​ទី​១​រួចរាល់ ។ នេះ​ជាការ​លើកឡើង​របស់លោក នៅ ឧ​ត្ត​ម ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន CINTRI​។ លោក​ បញ្ជាក់ថា ​ចំនួន​កម្មករ​ប្រមូល​សំរាម​ដំបូង​ឡើយ ​មាន​ត្រឹមតែ​ជាង ១០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ Sinopharm រួច​ក៏​មាន​ការផ្អាក​ចាក់​វ៉ាក់សាំង​នេះ​ សម្រាប់​លើក​ទី​១​។ ដោយ​មើល​ឃើញ​ពី​ភាព​ប្រឈម​របស់​កម្មករ​ប្រមូល​សំរាម ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​អន្តរាគមន៍​ភ្លាមៗ ដើម្បី​អនុញ្ញាត​ឱ្យ​កម្មករ​ប្រមូល​សំរាម​បន្ត​ចាក់​វ៉ាក់សាំង​ AstraZeneca ជំនួស​វិញ​។


លោក នៅ ឧ​ត្ត​ម បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​បាន​អប់រំ​ណែនាំ​ដល់​កម្មករ​ប្រមូល​សំរាម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បំពេញការងារ​ប្រចាំថ្ងៃ​។ ជាពិសេស​គឺ​ក្រុម​ដែល​ត្រូវ​ទៅ​ប្រមូល​សំរាម​នៅ​តំបន់​ប្រឈម​ខ្ពស់​ដូចជា តំបន់​ច​ត្តា​ឡី​ស័ក​ ជាដើម ដោយ​ត្រូវតែ​ពាក់​នូវ​ឧបករណ៍​ការពារ​។ ចំពោះ​សំរាម​ដែល​ប្រមូល​ពី​តំបន់​នេះ គឺ​យក​ទៅ​បំផ្លាញ​ចោល​ក្នុង​ឡ​វេជ្ជសាស្ត្រ ​ដោយ​មិន​យក​ទៅ​ចាក់​លាយឡំ​ជាមួយ ​សំរាម​ទូទៅ​នោះទេ​។​ ក្នុងនាម​លោក​ជា​តំណាង​ឱ្យ​កម្មករ​ប្រមូល​សំរាម ក៏​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បន្ត​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​កម្មករ​ប្រមូល​សំរាម​។


ជុំវិញ​ភាព​ប្រឈម​របស់​កម្មករ​ប្រមូល​សំរាម ​គិត​មក​ត្រឹម​ពេលនេះ មាន​បុគ្គលិក​ប្រមូល​សំរាម​ម្នាក់​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។ ការរកឃើញ​របស់​អ្នកជំងឺ​មួយរូប​នេះ ​គឺ​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយ​ក្រុមការងារ​ប្រមូល​សំរាម​ដទៃទៀត​ចំនួន ៣២ នាក់ ​ដែល​ខណៈ​ពេលនេះ ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ផ្ទះ និង​តាមដាន​សុខភាព​ខ្លួនឯង​៕ ​

​អត្ថបទ ​៖​ គឹម​ហុក  

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am