ទីប្រឹក្សាយោធារបស់UN ទទូច​កម្ពុជា​ពន្លឿនរៀបចំ​កង​មួកខៀវ១០០នាក់​បន្ថែមទៀត បញ្ជូន​អាហ្វ្រិកកណ្តាល

2022/04/23 07:31:47 pm        2.1 K

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារប្រព័ន្ធអនឡាញជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី២២ខែមេសានេះ នាយឧត្តមសេនីយ៍ Birame Diop ទីប្រឹក្សាយោធាលេខាធិការដ្ឋានអង្គការសហប្រជាជាតិ បានស្នើកម្ពុជាពន្លឿនការរៀបចំបញ្ជូនកងកម្ទេចគ្រឿងផ្ទុះ១កងថ្មី សរុបជាង ១០០នាក់បន្ថែម ដើម្បីចល័តការងារកម្ទេចគ្រឿងនៅសាធារណៈរដ្ឋអាហ្វឹ្រកកណ្តាល។

នាយឧត្តមសេនីយ៍ Birame Diop ថ្លែងថា នៅពេលបច្ចុប្បន្ន ការប្រើប្រាស់ឧបករណ៍កែច្នៃ (IEDs) ដើម្បីបំផ្ទុះធ្វើភេវរកម្មបាននិងកំពុងកើតមានឡើងច្រើនគួរអោយកត់សម្គាល់ និងផ្តល់ហានិភ័យខ្ពស់ ជាពិសេសនៅសាធារណរដ្ឋអាហ្វ្រិកណ្តាល និងនៅប្រទេសម៉ាលីផងដែរ ។

នាយឧត្តមសេនីយ៍ Birame Diop បញ្ជាក់ថា ដូចពេលថ្មីៗនេះជាដើម ករណីបំផ្ទុះគ្រាប់មីន និង​គ្រឿងផ្ទុះ​កែច្នៃ IEDs កើតមានរហូតដល់៦៦​ ករណី បង្ករបួស ​ឆក់យកអាយុជីវិតកម្លាំង​រក្សាសន្តិភាព និង​ប្រជាពលរដ្ឋអាហ្វ្រិកកណ្តាល ហើយដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់សុវត្ថិភាពដល់កម្លាំង​រក្សាសន្តិភាព ​និងប្រជាជន ​នាយឧត្តមសេនីយ៍​ Birame Diop ក៏បានស្នើយ៉ាង​ទទូច​អោយកម្ពុជា ពន្លឿន​ក្នុងការចល័តកម្លាំងជំនាញ​របស់កម្ពុជា​ទៅកាន់តំបន់បេសកកម្មអោយបានឆាប់រហ័ស ។

ចំពោះការស្នើកម្ពុជាពន្លឿនការចល័តទ័ពមួកខៀវកម្ទេចគ្រឿងផ្ទុះបន្ថែម​ទៅសាធារណរដ្ឋអាហ្វឹ្រក​កណ្តាល​ បានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២០ ​ខែមីនា ឆ្នាំ២០២២ ​កន្លងទៅ​នេះក្រុមមន្ត្រីរបស់​អង្គការ​សហប្រជាជាតិ​ប្រចាំនៅទីស្នាក់ការកណ្តាល ​នាទីក្រុងញូយ៉ក ១ក្រុម បានចុះមកធ្វើការត្រួត​ពិនិត្យ ​និងវាយតម្លៃការរៀបចំមធ្យោបាយសំភារៈគ្រឿង​បំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃ​សមត្ថភាព​កងកម្ទេចគ្រឿងផ្ទុះកម្ពុជា១​កងថ្មីចំនួនជាង១០០នាក់ ដើម្បីស្នើបញ្ជូនទៅបំពេញ​បេសកកម្ម​ថែរក្សាសន្តិភាព​ UNនៅរដ្ឋធានីប៊ែងហ្គី​ សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅពេលឆាប់នេះ។

នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ក្នុងនាមជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាព​UN នៅតំបន់BRIA សាធារណៈរដ្ឋ​អាហ្វ្រឹក​កណ្តាល​លើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា បាន​បញ្ជូន​ទ័ព​មួកខៀវប្តូរវេនប្រចាំឆ្នាំ១ឆ្នាំម្តង​ចំនួនជាង២០០នាក់ ​បានចំនួន៨លើក។ ​ដោយឡែកការ​បញ្ជូន​ប្តូរវេន​លើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគីUN ​បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន១៥នាក់បន្ថែមទៀត ដើម្បី​ពង្រឹកបេសកកម្មដូចជា ​សាងសង់សំណង់ផ្តេក ​សាងសង់​សំណង់បញ្ឈរ​ ដោះមីន កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​ជីកអណ្តូងទឹក ​ជួយជនស៊ីវិលផ្នែកមនុស្សធម៌​ និងការពារជនស៊ីវិល នៅ​តំបន់មានជម្លោះសង្គ្រាមនៅតំបន់ BRIAជាដើម៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm