នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam នៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជិត ៣.៥០០ដង លើប្រទេសលីបង់ និងការផ្ទុះរាប់រយដង ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់សម្រាប់ប្រទេសនេះ នៅថ្ងៃទី ១៦ ខែមេសា។
បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលជាធរមានភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៧ ខែមេសា ដោយកងទ័ពអ៊ីស្រាអែលនៅតែឈរជើងយ៉ាងជ្រៅ នៅក្នុងភាគខាងត្បូងប្រទេសលីបង់។ ខណៈពេលដែលបទឈប់បាញ់នេះ បានបញ្ឈប់ការវាយប្រហារតាមអាកាសភាគច្រើនលើទីក្រុងបេរូត និងតំបន់ជាយក្រុងរបស់ខ្លួន វាបានបរាជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា នៅភាគខាងត្បូងប្រទេសលីបង់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយដោយការិយាល័យរបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Salam បាននិយាយថា ចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ០៧ ខែមិថុនា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ៣.៤៩១ ដង ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៤០៧ដង និងប្រតិបត្តិការបំផ្លាញចំនួន ៦ដង ឬការបំផ្លាញ ដែលបានធ្វើឲ្យភូមិមួយចំនួននៅក្នុងផ្នែកខាងត្បូងបំផុតនៃប្រទេសលីបង់ ត្រូវបានបំផ្លាញទាំងស្រុង។
យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
