នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងទៅកាន់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានសម្លាប់ក្រុមជីវពលហេសបូឡា ៣៥០នាក់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
លោក Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានវាប្រហារទីបញ្ជាការក្រុមភេរវកម្មនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់ ដែលជាតំបន់កាន់កាប់ Dahiyeh របស់ក្រុមហេសបូឡា ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមមួយនេះលើទឹកដីអ៊ីស្រាអែល ។
លោកបន្តថា យោធាអ៊ីស្រាអែល ដណ្តើមគ្រប់គ្រងបានក្រុមហ៊ុន Beaufort Ridge និងរកឃើញហេដ្ឋារចនាសម្ព័ន្ធក្រោមដីយ៉ាងច្រើន ។

លោក Netanyahuនិយាយទៀតថា ពួកយើងកំពុងបញ្ចប់ការរុះរើភូមិភេរវកម្មមួយចំនួន ស្ថិតនៅតាមបណ្តោយព្រំដែនរបស់ពួកយើង ពួកយើងបានវាយប្រហារពួកគេយ៉ាងចាស់ដៃ ហើយពួកយើងដឹងថា ក្រុមហេសបូឡា កំពុងរត់គេចខ្លួន ។ ពួកយើងមិនបណ្តោយឲ្យមានការវាយប្រហារដែនដីរបស់ពួកយើងទៀតឡើយ ឬសហគមន៍របស់ពួកយើង ។
គួរឲ្យដឹងថា ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ៕
