លោក ស៊ី សន្យា​ពង្រីកទំនាក់ទំនងជាមួយកូរ៉េខាងជើង និងជំរុញឲ្យ​មាន​សន្តិភាពក្នុងតំបន់ អំឡុង​ទស្សនកិច្ច នៅ​ក្រុងព្យុងយ៉ាង

2026/06/09 01:50:49 am        41

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានសន្យាថា នឹងពង្រីកទំនាក់ទំនងរបស់ប្រទេស​ចិនជាមួយកូរ៉េខាងជើង និងបានអំពាវនាវឲ្យ​មានសន្តិភាពក្នុងតំបន់ ក្នុងអំឡុងពេលមាន​កិច្ច​ពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅ​ក្នុង​ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល ៧ឆ្នាំ។

លោក ស៊ី បានបញ្ជាក់​ថា ចិន «ត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រីក» កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយកូរ៉េខាងជើង នៅ​ក្នុងវិស័យនានា ដែល​មាន​សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម សំណង់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការថែទាំសុខភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua។

ជាមួយគ្នានេះ លោកក៏បានជំរុញផង​ដែរ​ឲ្យ​ភាគីទាំង២ «ការពារយ៉ាងម៉ឺង​ម៉ាត់​» ចំពោះ​អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេស​ទាំង២។ លោក ស៊ី បានបន្ត​ទៀត​ថា ប្រទេសចិន និងកូរ៉េខាងជើង «គួរតែរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់»។

លោក ស៊ី បានអំពាវនាវឲ្យ​ប្រទេសទាំង២ ផ្តល់អត្ថប្រយោជន៍កាន់តែធំធេង​ដល់ប្រជាជនរបស់ភាគី​ទាំង​២ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ។ លោក​ប្រធានាធិបតីចិនបានបន្ថែម​ថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយលោក គីម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងភាព​ស្រប​គ្នានៃ​យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំង២​។

កិច្ចពិភាក្សារបស់លោក ស៊ី ជាមួយលោក គីម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រនេះ ធ្វើឡើងនៅពេលដែលភាគីទាំង២ ប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករបស់ប្រទេស​ទាំង២។

ហើយ​ដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះ​ ក៏​ធ្វើឡើងផង​ដែរ នៅពេលដែលមានការផ្លាស់ប្តូរសន្ទុះ​ក្នុងតំបន់ ក្នុង​នោះ​រួមទាំងការពង្រឹងទំនាក់ទំនង រវាងទីក្រុងព្យុងយ៉ាង និងមូស្គូ ក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​ដែលត្រូវ​បានចុះហត្ថលេខានៅឆ្នាំ២០២៤ ដែលរួមបញ្ចូលទាំងការប្តេជ្ញាចិត្តការពារជាតិទៅវិញទៅមកផង​ដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm