សម្តេចប៉ាប Leo បានជំរុញឲ្យក្រុមមេដឹកនាំសកលលោក ចៀសវាងការបែងចែករបស់ពួកគេ និងអំពាវនាវឲ្យពួកគេស្តាប់សំឡេងស្រែកហៅសន្តិភាពរបស់ពិភពលោក ។
សម្តេចប៉ាប បានយាងដំណើរទស្សនកិច្ចទៅកាន់ជម្រក និងមជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយត្រូវបានស្វាគមន៍ដោយព្រះមហាក្សត្រអេស្ប៉ាញ នៅឯព្រះបរមរាជវាំង ។
ព្រះអង្គមានបន្ទូលថា ទ្រង់អញ្ជើញអ្នករាល់គ្នាឲ្យទុកមួយឡែកការទាស់ទែងគ្នា និងរឿងរ៉ាវផ្ទុយគ្នានៃការពិតសង្គមរបស់អ្នក និងប្រវត្តិសាស្រ្តរបស់អ្នក ដើម្បីជំនះភាពស្មគស្មាញតាមរយៈការកោតសរសើរប្រកបដោយផ្លែផ្កា ។
ក្រុមអ្នកគោរពបូជារាប់ពាន់នាក់ បានឈរតម្រង់ជួរតាមផ្លូវនៅតំបន់ភាគកណ្តាលទីក្រុង Madrid ដើម្បីអបអរសាទរសម្តេចប៉ាប Leo អំឡុងការយាងដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គលើទីនាំងសម្តេចប៉ាប នៅប្រទេសអេស្ប៉ាញ ៕