ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា គោលជំហររបស់ខ្លួនលើឧបទ្វីបកូរ៉េ នៅតែមិនផ្លាស់ប្តូរ និងស្ថិតស្ថេរ ក្រោយលោកប្រធានាធិបតី Xi Jinping ធ្វើដំណើរទៅដល់កូរ៉េខាងជើងនៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំជាមួយលោកមេដឹកនាំ Kim Jong Un ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា គោលជំហរ និងគោលនយោបាយរបស់ចិនលើបញ្ហាឧបទ្វីបកូរ៉េ នៅតែមិនផ្លាស់ប្តូរ ហើយនិងស្ថិតស្ថេរ ។
លោក Lin បានថ្លែងបែបនេះ ជាការឆ្លើយតបនឹងសំនួរថាតើចិននឹងទទួលយកកូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ឬនៅគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរឬយ៉ាងណា ហើយថាតើលោក Xi Jinping នឹងពិភាក្សាបញ្ហានេះ ជាមួយលោក Kim Jong-un ដែរឬទេ ។
លោក Xi បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ដោយមានការទទួលស្វាគមន៍លើកម្រាលព្រំពីលោក Kim និងភរិយា Ri Sol Ju ។
លោក Xi ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សាលើបញ្ហាជាច្រើនជាមួយលោក Kim ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក ដែលជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ទៅកាន់ប្រទេសជិតខាងរបស់ចិន ៕