EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់

2026/06/09 03:23:26 am        45


សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានដាក់ទណ្ឌកម្មលើអ្នកនាំពាក្យនៃកងទ័ព​ជើង​ទឹក​របស់​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ (IRGC) និងបញ្ជាការតំបន់មួយ ពាក់ព័ន្ធ​នឹង​ការបិទច្រកសមុទ្រ Hormuz។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា EU បានឲ្យ​ដឹង​ថា៖ «នៅថ្ងៃនេះ ក្រុមប្រឹក្សាបានអនុម័តនូវវិធានការរឹតត្បិត លើ​បុគ្គល ២រូប​ និងអង្គភាពមួយ ក្រោមក្របខ័ណ្ឌច្បាប់ដែលត្រូវបានពង្រីក ដោយ​ផ្តោតលើអ្នកដែលពាក់ព័ន្ធនឹងចំណាត់ការ​ និងគោលនយោបាយរបស់អ៊ីរ៉ង់ ដែលគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ នៅតំបន់​មជ្ឈិមបូព៌ា»។

ប្លុកនេះបានបញ្ជាក់​ថា ខ្លួនកំពុងចុះបញ្ជីលោក Mohammad Akbarzadeh អ្នកនាំពាក្យនៃអង្គភាព​កង​ទ័ព​ជើង​ទឹក​របស់​ IRGC និងបញ្ជាការខេត្ត Hormozgan របស់អង្គការនេះ។ សេចក្ដី​ថ្លែង​ការណ៍​របស់ប្លុក​ក៏បានកត់សម្គាល់ផងដែរថា ខ្លួនកំពុងចុះបញ្ជីលោក Hamid Hosseini ដែល​ជា​តំណាងនៃ​សហជីពអ្នកនាំចេញផលិតផលប្រេង ឧស្ម័ន និងប្រេងកាតរបស់អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់​ថា «អ្នកដែលត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធ​ទណ្ឌកម្មនេះ​ ត្រូវទទួលរងការបង្កកទ្រព្យសម្បត្តិ ហើយមាន​ការ​ហាមឃាត់មិនឲ្យ​ផ្តល់មូលនិធិ ឬធនធានសេដ្ឋកិច្ចដល់ពួកគេ ទាំងដោយផ្ទាល់ ឬដោយប្រយោល»។

ប្លុក​នេះ​បានបន្ថែម​​ថា ការហាមឃាត់ការធ្វើដំណើរទៅកាន់ EU «ត្រូវ​បាន​អនុវត្ត ចំពោះបុគ្គលទាំងអស់ដែលត្រូវ​បានចុះបញ្ជី»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm