រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យចំនួន០២ មកពីសហរដ្ឋអាមេរិក

2026/06/09 03:05:06 pm        360

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាមេរិក ព្រមទាំងនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច, កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

ជំនួបនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងសេវាថែទាំសុខភាពគ្រប់កម្រិត ការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកការគ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធគាំពារសង្គម និងមូលនិធិសមធម៌សុខភាព។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់លើការធ្វើជាគំរូល្អ ការកសាងទំនុកចិត្ត និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាបន្តបន្ទាប់។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ការលើកកម្ពស់សមធម៌សុខាភិបាល អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដើម្បីធានាសុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយចីរភាព។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការល្អនាពេលអនាគត រវាងក្រសួងសុខាភិបាល ជាមួយសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU)៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm