ក្រុមហេសបូឡា បានរាយការណ៍ថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ដាក់គោលដៅទៅលើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដោយវាយប្រហារទៅលើការប្រមូលផ្តុំកងទ័ព យានយន្តយោធា និងសម្ភារៈដឹកជញ្ជូននៅទូទាំងតំបន់ចំណុចក្តៅជាច្រើនកន្លែង។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានរៀបរាប់លម្អិតអំពីប្រតិបត្តិការកាលពីថ្ងៃចន្ទ ក្រុមនេះបាននិយាយថា ខ្លួនបានកំណត់គោលដៅដដែលៗទៅលើការប្រមូលផ្តុំទាហាន និងយានយន្តអ៊ីស្រាអែលនៅជាយក្រុងមួយចំនួន។
សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ពីការវាយប្រហារសំខាន់ៗជាច្រើនកន្លែងដែលមានផលប៉ះពាល់ខ្ពស់ រួមទាំងការវាយប្រហារដោយយានដ្រូនលើយានយន្តនៅជិតប្រាសាទ Beaufort ជាប្រវត្តិសាស្ត្ររបស់ប្រទេសលីបង់ និងទីតាំងកាំភ្លើងធំមួយកន្លែងនៅក្រុង Odaisseh។

បន្ថែមលើនេះ ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានផ្តោតការបាញ់ប្រហារយ៉ាងខ្លាំងក្លានៅជាយក្រុងYohmor al-Shaqif ភាគអាគ្នេយ៍ ដោយអះអាងថា បានប្រើប្រាស់គ្រាប់រាវរកគោលដៅ មីស៊ីលស៊ីបគោលដៅ និងកាំភ្លើងធំដើម្បីបំផ្លាញយានយន្តដឹកជញ្ជូនគ្រាប់រំសេវ និងរថយន្តឈូសឆាយរបស់យោធាអ៊ីស្រាអែល។