សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃចន្ទ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡាដែលបានបញ្ជាក់ថា បានកើនឡើងដល់ ១០១នាក់ ហើយវត្តមានរបស់ក្រុមប្រដាប់អាវុធ នៅតែបន្តរារាំងការឆ្លើយតបនៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុត។

ការផ្ទុះឡើងនៃជំងឺអេបូឡាប្រភេទ Bundibugyo ត្រូវបានប្រកាស នៅថ្ងៃទី ១៥ ខែឧសភា ទោះបីជាមន្ត្រីបាននិយាយថា វាមិនត្រូវបានរកឃើញអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ ដែលធ្វើឲ្យអាជ្ញាធរសុខាភិបាល ប្រឈមនឹងស្ថានភាពដ៏លំបាក និងកំពុងតស៊ូដើម្បីគ្រប់គ្រងជំងឺនេះ។
ជំងឺនេះ កំពុងកើតឡើងនៅក្នុងខេត្តចំនួនបី ដែលត្រូវបានឡោមព័ទ្ធដោយជម្លោះប្រដាប់អាវុធជាយូរមកហើយ គឺខេត្ត Ituri, North Kivu និង South Kivu។

នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយបំផុតរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលកុងហ្គោ បាននិយាយថា មានករណីថ្មីចំនួន ៣៥ ដែលបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រួមទាំងអ្នកស្លាប់ចំនួន ១០នាក់។ ចំនួននេះនាំឲ្យចំនួនករណីសរុប ដែលបានបញ្ជាក់កើនឡើងដល់ ៥៥០នាក់ និងចំនួនអ្នកស្លាប់សរុបដែលបានបញ្ជាក់កើនឡើងដល់ ១០១នាក់៕