កាលពីថ្ងៃចន្ទ ប្រទេសអេហ្ស៊ីបបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចព្រមព្រៀងជាបន្ទាន់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីជួយជៀសវាងហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងមួយ គួរតែដោះស្រាយកង្វល់របស់គ្រប់ភាគីទាំងអស់ ជាពិសេសប្រទេសក្នុងតំបន់ និងរួមចំណែកដល់ការស្តារស្ថិរភាពឡើងវិញដោយដោះស្រាយបញ្ហាដែលនៅសេសសល់ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រហ័រមូស។

ទីក្រុងគែរបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជៀសវាងការប្រើប្រាស់កម្លាំង និងផ្តល់អាទិភាពដល់ដំណោះស្រាយនយោបាយ និងការទូត។
អេហ្ស៊ីបបាននិយាយថា ការកាត់បន្ថយភាពតានតឹង អាចជួយបង្កើតលក្ខខណ្ឌសម្រាប់ដោះស្រាយវិបត្តិក្នុងតំបន់កាន់តែទូលំទូលាយ រួមទាំងបញ្ហាប៉ាឡេស្ទីន ដែលខ្លួនបានពិពណ៌នាថា ជាជម្លោះស្នូលនៅក្នុងតំបន់៕
