សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ

2026/06/09 10:38:37 pm        61

ភ្នំពេញ៖ យុវ​ជនកម្ពុជាដែល​កំពុងសិក្សា​ជំនាញ​វិស្វ​កម្ម​ទូរគមនា​គមន៍ នៅវិទ្យា​ស្ថានជាតិ​ពហុបច្ចេក​ទេស​កម្ពុ​ជា(NPIC) នៃក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បង្ហាញ​ស្នាដៃថ្មីមួយ​គួរឱ្យចា​ប់អារម្មណ៍ គឺឧបក​​រណ៍​ Automatic Grounding Station ដែលមានស​មត្ថភា​ព​អា​ចចាប់​សញ្ញាជាមួ​យផ្កាយរ​ណបអ​ន្តរជាតិ។

យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុង​សិក្សា​ជំនាញ​វិស្វ​កម្ម​ទូ​រគមនា​គមន៍ នៅ​វិទ្យា​ស្ថាន NPIC បាននិយាយថា ឧប​ក​រណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រា​ប់ឆ្លើយឆ្ល​ងជាមួ​យ​ប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២ ០០០​គីឡូ​ម៉ែត្រ​ក្នុងអំឡុង​ពេលដែលផ្កា​យរណបអន្តរ​ជាតិធ្វើដំណើ​រឆ្លងកាត់​ប្រទេ​សកម្ពុជា​ក្នុង​ចន្លោះ​ត្រឹម​តែ ១០ ទៅ១៥នា​ទី​ប៉ុ​ណ្ណោះ។

ចំពោះអត្ថប្រយោ​ជន៍របស់​ឧបករណ៍នេះ អាចយកទៅ​ប្រើ​ប្រាស់​ស​ម្រាប់ទំនាក់ទំនងគ្នាតាមលំហរសមុទ្រ ទំនាក់ទំ​នង​ពីដី​ទៅ​លើអា​កាស អាចទាក់​ទងគ្នា​នៅ​តាមតំ​បន់ដា​ច់​ស្រ​យា​លដែល​គ្មានសេ​វា​ទូរ​សព្ទ​ទៅ​ដល់។ លើស​ពីនេះ វា​អា​ច​ប្រើប្រាស់នៅក្នុងវិស័យយោធា និងវិស័យសន្ដិ​សុខ​ផ្សេង​ៗ​ជាច្រើន​ទៀត។ នេះបើតា​មការបញ្ជា​ក់ពីយុវតីរូ​បនេះ​។

យុវតី ប៊ុនណា​រ៉ែន បានបន្ថែមថា៖«ខ្ញុំសូ​មអំពាវ​នាវ​ដល់​យុ​វ​ជនខ្មែ​រយើង គួរតែចាប់​យកឱ​កា​សសិ​ក្សា​រៀន​សូត្រ​ពី​មុខ​ជំ​នាញ​ផ្កាយរ​ណបនេះ ព្រោះទីផ្សា​រក៏កំពុងមា​នត​ម្រូ​វ​ការ​ច្រើនហើយ ដោយ​ជាក់ស្ដែ​ង​យើង​ឃើញ​ថា មាន​តម្រូ​វ​ការ ហើយត្រូវប្រើ​ប្រាស់​ច្រើ​នវិស័យ ជាពិសេសនោះ គឺវិ​ស័​យបច្ចេកវិទ្យា»។

យុវជន ស៊ា គឹមហុង ជាសិស្សកំពុងសិក្សា​ជំនាញវិស្វ​កម្ម​ទូរ​គម​នាគ​មន៍ នៅវិ​ទ្យាស្ថា​ន NPIC បាន​និយាយ​ថា ឧបក​រ​ណ៍នេះ ផលិ​តឡើងក្នុងគោ​លបំ​ណ​ងចង់បណ្ដុះ​បណ្ដា​ល​សិស្សនិស្សិត​ផ្សេងទៀ​ត ដែលមានបំ​ណង​សិក្សា​ជំនាញខា​ងផ្កាយរណប និងការទំនា​ក់ទំនងក្រុម​ការ​ងារ​ផ្កាយរ​ណបអន្តរ​ជាតិ ដើម្បីដកស្រង់​បទពិ​សោធន៍​ពី​អ្នក​ជំ​នាញអ​ន្តរជាតិ។

យុវជនរូបនេះ​បន្តថា ការស​ក្សាជំ​នាញ​ផ្កាយរ​ណ​បនេះ ទទួល​បានកា​របណ្ដុះប​​ណ្ដាល និង​មាន​ការ​ណែនាំ​ពីគ្រូជំ​នា​ញ​មកពី​ប្រទេស​ជប៉ុន និង​បា​រាំង ដើម្បី​បានចំ​ណា​យ​ពេ​លវេ​លាម​កជួយ​បណ្ដុះ​បណ្ដាល​យុវជន​កម្ពុជា​ឱ្យមាន​ការ​យល់​ដឹងពី​កិច្ច​ការរ​បស់​ផ្កាយ​រណប និងអត្ថ​ប្រយោ​ជ​ន៍​នៃការប្រើប្រាស់ទៅតាមវិស័យដែលចាំបាច់។

យុវ​ជន គឹម​ហុង បានបញ្ជា​ក់ថា៖«ខ្ញុំ​ពិត​មានមោ​ទនភាព​ខ្លាំង​ណា​ស់ដែលបានសិក្សាជំនាញនេះ ដោយ​សារជា​មុ​ខ​ជំ​នាញ​ដែលមិនសូ​វមានការចា​ប់អារម្ម​ណ៍​ពីយុ​វជន​នៅ​ក្នុ​ង​ស្រុ​កយើង។ ខ្ញុំសូមលើកទឹ​កចិត្តដល់​យុវជនងា​កមក​ចាប់​អា​រម្មណ៍ជំនាញផ្កាយរណបនេះ គឺជំនាញនេះ​មានកា​រចាំ​បាច់ខ្លាំងសម្រាប់​ស្រុកយើង​បច្ចុប្បន្ន​នេះ»។

សម្រាប់លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រ​សួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិ​ជ្ជាជីវៈ បានថ្លែង​ថា លោកពិត​ជាមា​ន​មោ​ទន​ភាព​ចំពោះយុ​វជនខ្មែរ ដែលមានសម​ត្ថភាពក្នុ​ងកា​រ​បង្កើ​​តឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់នេះ ព្រោះ​អាច​ជាគម្រូថ្មីមួ​យសម្រាប់យុ​វជនជំនាន់ក្រោ​យសិក្សា​រៀន​សូត្រ និងដកស្រ​ង់បទពិសោ​ធន៍ទាក់​ទងបច្ចេ​កវិ​ទ្យា​។

លោកបញ្ជា​ក់ថា៖«នៅក្នុងវិ​ទ្យា​ស្ថាន NPIC យើងមា​ន​ឧប​ករណ៍ និង​សម្ភារៈ​គ្រប់គ្រាន់ស​ម្រា​ប់បណ្ដុះបណ្ដាល និង​សិក្សា​ស្រាវ​ជ្រាវ ដែលស​ម្ភារៈទាំ​ងនោះ គឺទំនើបទា​ន់សម័​យ​កា​ល។ ដូច្នេះខ្ញុំសូម​​លើកទឹកចិត្តដ​ល់ប្អូនៗ យុវជន​ខ្មែរ​យើង គួរ​តែមក​ចុះ​ឈ្មោះចូ​លរៀ​នជំ​នាញ ព្រោះនៅ​សា​លា​យើ​​ងនេះ មានជំនាញ​ច្រើនដែលប្អូន​អាចជ្រើសរើស​ទៅ​តាម​ចំណង​ចំណូ​​លចិត្ត​ និងស្របតា​មតម្រូ​វកា​​រទី​ផ្សា​រ»​៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm