រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយអង្គការឃ្លាំមើលសមុទ្រដែលជាអង្គការក្រៅរដ្ឋាភិបាល ឃើញប្រតិបត្តិការជួយសង្រ្គោះ បន្ទាប់ពីទូកអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅជិតតំបន់ឆ្នេរប្រទេសម៉ាល់តា ។
យោងតាមការអះអាងរបស់អង្គការឃ្លាំមើលសមុទ្រ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១១នាក់ បានស្លាប់នៅក្នុងឧបទ្ទេវហេតុលិចទូកដឹកអន្តោប្រវេសន៍មួយគ្រឿងនេះ ។
ពួកគេបន្តថា គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមានមនុស្សប៉ុន្មាននាក់ទៀត កំពុងបាត់ខ្លួន ។
ខណៈពេលនោះដែរ ឆ្មាំល្បាតឆ្នេរអ៊ីតាលី និយាយកាលពីថ្ងៃអាទិត្យថា ទូកមួយគ្រឿងដែលចាកចេញពីប្រទេសលីប៊ី ដឹកមនុស្សប្រហែល ៦០នាក់ បានលិចនៅចម្ងាយប្រហែល ៨៣គ.ម ភាគអាគ្នេយប្រទេសម៉ាល់តា ។
ឆ្មាំល្បាតឆ្នេរនិយាយថា ក្រុមជួយសង្រ្គោះបានរកឃើញសាកសពមនុស្ស ១១នាក់ ខណៈទូកនេសាទនៅតំបន់នោះ បានសង្រ្គោះអ្នករស់រានប្រហែល ៤៨នាក់ ៕

