តាកែវ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម ទូច ហេង បានក្រើនរំលឹកដល់បងប្អូនជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឃោសនាអកុសលនានា ពីគណបក្សដទៃ គប្បីជឿលើគណបក្សប្រជាជនកម្ពុជាតែមួយគត។
ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកថ្មីរបស់គណប្សប្រជាជនកម្ពុជា ចំនួន ៣៨៨នាក់បន្ថែមទៀត នៅក្នុងឃុំតាំងដូងនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ឯកឧត្តម ទូច ហេង បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះបងប្អូនជាសមាជិក-សមាជិកា និងប្រជាពលរដ្ឋទាំងអស់ គប្បីបន្តជឿលើគណបក្សប្រជាជនទៀត ដោយគណបក្សដ៏ធំជាងគេនៅ កម្ពុជានេះគឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្តមបានបន្តថា«សូមបងប្អូនទាំងអស់កុំជឿគណបក្សដទៃ ដែលបានត្រឹមតែសន្យា តែមិនដែលធ្វើ គប្បីត្រូវជឿលើគណបក្សដែលនិយាយពិតធ្វើពិតដូចជាគណបក្សប្រជានកម្ពុជា ដោយបានដឹកនាំ ប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ដោយជាក់ស្តែងដូចនៅឃុំតាំងដូងនេះ មានការរីកចំរើនទាំងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត រោងចក្រ ដោយភាពរីកចំរើនទាំងនេះបានធ្វើឲ្យជីវភាព រស់នៅរបស់បងប្អូនល្អប្រសើជាងមុននោះ»។
ជាមួយគ្នានោះដែរឯកឧត្តម បានរំលឹកអំពីការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយនៅក្នុងឃុំតាំងដូងនេះបានប្រែមុខមាត់គួរឱ្យកត់សម្គាល់។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាង ដូច្នេះបងប្អូនទាំងអស់សូមបន្តចូលរួមថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលដែលកម្ពុជាកំពុងតែមាននៅក្នុងពេលបច្ចុប្បន្នទាំងអស់គ្នាទៀតផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់សមាជិក-សមាជិកកា បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសជម្រុញទាំងអស់គ្នា ដើម្បីការពារខ្លួននិងបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ព្រោះថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខរាជ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រឹមត្រូវ ដោយបានចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ធទូទាំងប្រទេសដោយឥតគិតថ្លៃ និងវិធានការសុខាភិបាល៣កុំ និង៣ការពារ ៕ អត្ថបទបាន ចក់







