វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា

2026/06/10 04:48:03 am        142

វិនិយោគិនកូរ៉េបាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការស្វែងរកដៃគូពាណិជ្ជកម្ម ការចែកចាយផលិតផល និងបរិយាកាសវិនិយោគ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លា ដើម្បីបម្រើផលប្រយោជន៍ និងប្រជាជននៃប្រទេសទាំងពីរ។

 បន្ទាប់ពីការផ្ទុះឡើងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលឈានទៅដល់ការបិទច្រកព្រំដែនផ្លូវគោកឯកតោភាគីដោយប្រទេសថៃ បាន ធ្វើឱ្យប្រជាជនកម្ពុជានិងកំពុងបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលប្រទេសមួយនេះ ដែលបញ្ហានេះគឺជាបច្ច័យនាំឱ្យកម្ពុជាបង្កើតនូវ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាកាន់តែខ្លាំងក្លា ជាពិសេសនៅលើដៃគូពាណិជ្ជកម្ម ជាក់ស្តែងរវាងកម្ពុជានិងកូរ៉េនេះ ជាដើម ដោយការធ្វើពាណិជ្ជកម្មទ្វេភាគីកំពុងមានកំណើនកើនឡើង ជួយដល់ការរីកលូតលាស់នៃប្រទេសទាំងពីរ។

 លោក លី ស៊ឹងរ៉ាក់ (Lee Seungrak) នាយកគ្រប់គ្រងទូទៅ BRCOS បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃកម្ពុជា និងបានកំពុងធ្វើឱ្យវិនិយោគិនមកពីបរទេសចាប់អារម្មណ៍ពីសក្តានុពល ដែលកម្ពុជាបានកំពុងផ្តល់អត្ថប្រយោជន៍ដល់ក្រុម ហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅក្នុងស្រុក ផលិតសម្រាប់បម្រើការនាំចេញជាដើម។ ចំណែកប្រតិភូក្រុមហ៊ុនកូរ៉េ ដែលអញ្ជើញមកកម្ពុជា នាពេលនេះ និងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីនាំចូលផលិតផលដែលមានគុណភាពពីប្រទេសកូរ៉េ សម្រាប់ចែកចាយក្នុងទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលតាមរយៈនេះ គឺជាការចូលរួមចំណែកបន្ថែមទៀត ដើម្បីចូលរួម បង្កើនទំហំការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។

លោកស្រី សម ច័ន្ទបូព៌ព្រឹក្ស នាយិកាគ្រប់គ្រង Lab10 Korea ប្រចាំកម្ពុជា លើកឡើងថា ជុំវិញការធ្វើពាណិជ្ជកម្មជា អន្តរជាតិនេះ ទំនិញដែលហូរកម្ពុជាភាគីគឺពីប្រទេសជិតខាង, បច្ចុប្បន្នដោយមានភាពរីកចម្រើនក្នុងស្រុក ប្រជាពលរដ្ឋមានជីវភាព កាន់តែធូរធារ ការជ្រើសរើសផលិតផល មិនថាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ ឬគ្រឿងសម្អាងជាដើម គឺត្រូវការផលិតផលដែលមាន ស្តង់ដារ។ បញ្ហា នេះ ចំពោះកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា-កូរ៉េ បាននិងកំពុងជំរុញពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យមានទ្រង់ ទ្រាយកាន់ធំ សម្រាប់ប្រជាជននិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការធ្វើធុរកិច្ចនេះ សមាគមបានយកចិត្តទុក ដាក់យ៉ាងខ្លាំង ជួយដល់សហគ្រិនក្នុងស្រុក ឱ្យមានដៃគូពាណិជ្ជកម្មទាំងជាតិនិងអ​ន្តរជាតិ សម្រាប់ការដោះដូរទំនិញគ្នាទៅវិញទៅមក ក្នុងនោះនាពេលកន្លងមក សមាគមបានរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចជាមួយបណ្តាលប្រទេសជាច្រើន ជាក់ស្តែងនៅពេលនេះ បានរៀបចំ ការផ្គូរផ្គងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដើម្បីបើកផ្លូវឱ្យសហគ្រិនមានទីផ្សារផ្លាស់ប្តូរមុខទំនិញរបស់ខ្លួន។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងរយៈ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក កើនឡើង ២៣% ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ ១៣១ លានដុល្លារ កើនជិត ៣៤% និងការនាំចូល ពីប្រទេសកូរ៉េ មានទឹកប្រាក់ជាង ២២៥ លានដុល្លារ កើនឡើង ១៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm