
នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីសហព័ន្ធឥណ្ឌាលោក Nitin Gadkari បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវ Zoji La ដែលជាផ្លូវក្រោមដីវែងបំផុតនៅអ៊ីស្រាអែល តភ្ជាប់ដែនដីចាមមូ និងកាស្មៀ ជាមួយដែនដីសហព័ន្ធ Ladakh ។
សាងសង់ក្នុងតម្លៃ ៨២៥លានដុល្លារ ផ្លូវក្រោមដី Zoji La ប្រវែង ១៣.១៥៣គ.ម ដែលបច្ចុប្បន្នកំពុងសាងសង់នេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ការតភ្ជាប់គ្រប់ស្ថានភាពអាកាសធាតុ ធ្វើឲ្យល្អប្រសើរឡើងការចល័តយោធា និងជំរុញវិស័យទេសចរណ៍ ។
លោក Janak Singh Rathore មកពីក្រុមហ៊ុន Geo-Technical Expert និយាយថា ផ្លូវក្រោមដីនេះ នឹងបន្តមុខងារគ្រាប់ស្ថានភាពអាកាសធាតុទាំងអស់ពេញមួយឆ្នាំ ។
សូមបញ្ជាក់ថា ឥណ្ឌា បានបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារកាន់តែច្រើននៅក្នុងប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ៕