កម្ពុជាបង្កើតកំណត់ត្រា ២ ក្រោយវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ឡើងវគ្គ ១/២ ពាន U19 អាស៊ាន លើកដំបូង

2026/06/10 11:21:01 am        178

ការបើកទំព័រប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ក្នុងដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ ក្រោយវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ២-២ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ ២គ្រាប់មុន។

ការទប់ទល់ស្មើក្រុមអតីតក្រុមជើងឯក ៥សម័យ ពិសេសបញ្ចប់ការរង់ចាំអស់រយៈពេល ២៤ឆ្នាំ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងក្នុងស្រុក និងសហគមន៍បាល់ទាត់អន្ដរជាតិ អមជាមួយការកោតសរសើរ ចំពោះស្មារតីប្រយុទ្ធឥតឈប់ឈររបស់ក្រុមជម្រើសជាតិ U19 កម្ពុជា រហូតអាចតាមស្មើ និងឡើងទៅវគ្គបន្ដ។

សម្រាប់ជំនួបបញ្ចប់ពូលC ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជន U19 អាស៊ាននេះ អូស្ដ្រាលី បានបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ។ បែបនេះក្ដី គោព្រៃជំទង់កម្ពុជា នៅតែមិនបោះបង់ការខំប្រឹង នៅវគ្គទី២ ខណៈកីឡាករ ស្រេង សុខគា រកបានគ្រាប់វាយបក ១គ្រាប់ នៅនាទី៥៩ មុនកីឡាករអូស្ដ្រាលី Lewis Domenic Marinucci ទាត់ភ្លាត់ចូលទីខ្លួនឯង (Own Goal) នៅនាទី៨២ នាំឲ្យកម្ពុជា តាមស្មើ ២-២ ហើយរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បង្កើតបាននូវកំណត់ត្រាថ្មីចំនួន ២ ទី១-ការប្រកួតស្មើអូស្ដ្រាលីលើកដំបូង ក្នុងប្រវត្តិជួបគ្នា ៤លើកក្នុងពានយុវជនប្រចាំតំបន់នេះ ដ្បិតជួបគ្នា ៣លើកកន្លងមក កម្ពុជាសុទ្ធតែបរាជ័យ ពោលគឺជួបគ្នាឆ្នាំ២០០៩ កម្ពុជាចាញ់ ៣-០, ជួបគ្នាឆ្នាំ២០១៦ កម្ពុជាចាញ់ ២-០ និងជួបគ្នាឆ្នាំ២០១៩ កម្ពុជាចាញ់ ៥-១ ។ ទោះបីជាលទ្ធផលស្មើ តែជារឿងមិននឹកស្មានមួយ ដ្បិតអ្នកគាំទ្រសុទ្ធតែបានដឹងពីកម្រិតកាយសម្បទា និងបច្ចេកទេសក្រុមអូស្ដ្រាលី ។ រីឯទី២ គឺការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិពានរយៈពេល ២៤ឆ្នាំ។

គួរដឹងថា ក្រុមយុវជន U19 កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនាមក្រុមលេខ២ ល្អជាងគេ ដោយរកបាន ៤ពិន្ទុ ស្មើក្រុមកំពូលតារាងអូស្ដ្រាលី ។ ចំពោះវគ្គបន្ដ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 សៀម គ្រាដែលអូស្ដ្រាលី នឹងត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី១១ ខែមិថុនាស្អែក។ ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនេះ អាចចាត់ទុកកម្ពុជា និងអូស្ដ្រាលី ជាក្រុមចាញ់ប្រៀបគូប្រជែង ព្រោះសុទ្ធតែមានពេលវេលាសម្រាកតិចជាងគូប្រជែង ដែលបញ្ចប់ការប្រកួតវគ្គចែកពូលមុន និងមានពេលសម្រាកច្រើនជាង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am